ក្លិបសេះបង្កង់ Juventus ត្រូវសារព័ត៌មាន Calciomercato ចុះផ្សាយថា ចាប់អារម្មណ៍ចង់បាន អ្នកចាំទី David De Gea របស់ក្រុម Manchester United នៅរដូវក្ដៅឆ្នាំក្រោយ។

David De Gea
David De Gea

កុងត្រារបស់ De Gea ក្នុងការស្នាក់នៅទឹកដី Old Trafford នឹងអស់សុពុលភាពនៅរដូវក្ដៅឆ្នាំក្រោយនេះហើយ ដោយសារព័ត៌មាន TalkSPORT បានផ្សាយថា ក្លិបបិសាចក្រហមកំពុងពិចារណាថាស្នើកុងត្រាថ្មីដល់គេឬយ៉ាងណា។

នៅរដូវកាលថ្មីនេះក្រោមការដឹកនាំរបស់ Erik Ten Hag គឺ De Gea នៅតែបន្តក្លាយជាះអ្នកចាំទីដៃទី១ ដោយបង្ហាញខ្លួនបាន ៨ ប្រកួត។

បើសិនបិសាចក្រហមមិនផ្ដល់កុងត្រាថ្មីដល់គេគឺ Juventus រីករាយនឹងយក De Gea ដោយគ្មានតម្លៃខ្លួនខណៈក្នុងក្រុមមានអ្នកចាំទី Wojcech Szczeszny, Mattia Perin និង Carlo Pinsoglio ហើយ៕