photo of Douglas Costa
Douglas Costa of Juventus

ម្ចាស់​ជើងឯក​នៅ​​អ៊ីតាលី Juventus បាន​​​ចុះ​កុងត្រា​ផ្ទេរ​យក​​ខ្សែ​បម្រើ​ប្រយុទ្ធ​ប្រេស៊ីល Douglas Costa ជា​ផ្លូវការ​ពី​ក្លឹបBayern Munich ក្នុង​តម្លៃ35,2លាន​ផោន។

ពិតណាស់ កីឡាករវ័យ 27 ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 4ឆ្នាំ ជាមួយ  Juventus បន្ទាប់ពីក្លឹបនេះបានចុះហត្ថលេខាខ្ចីជើងជាមួយពួកគេមួយរដូវកាល។

Costa លេងបានមួយរដូវកាលនៅ Juventus រក​បាន​4​គ្រាប់ និង​បញ្ជូន​ឱ្យ​ដៃ​គូ​ទាត់​ចូល​ 14​ដង ហើយជួយ​ឱ្យ​ពួក​គេ​ឈ្នះ​ពាន​លីគ និង​ពាន Coppa Italia លើក​ទី13 ផងដែរ។ គាត់គឺជាកីឡាករដ៏សំខាន់មួយរបស់ជម្រើសជាតិប្រេស៊ីល នឹងកំពុងតែត្រៀមខ្លួនសម្រាប់ការប្រកួត World Cup នៅប្រទេសរុស្ស៊ីសប្តាហ៍ក្រោយ ៕

ប្រភពពី៖ BBC