ក្លឹប Juventus បាន​​ដាក់​សំណើ​ទៅ​កាន់​​អតីត​កីឡាករ​របស់​បិសាច​ក្រហម Paul Pogba នូវ​កុងត្រា​រយៈពេល​៣​ឆ្នាំ​ ជាមួយ​ថ្លៃ​ពលកម្ម​១៣,៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ និង​ប្រាក់​លើក​ទឹក​ចិត្ត​ផ្សេង​ៗ។

Paul Pogba
Paul Pogba

ការ​ពិភាក្សា​បន្ថែម​រវាង​កីឡាករ​​និង​ក្លឹប​​រំពឹង​ថា​នឹង​​ធ្វើ​​ឡើង​នៅ​សប្ដាហ៍​ក្រោយ មុន​ពេល​កីឡាករ​វ័យ​២៩​ឆ្នាំ​ធ្វើ​ការ​សម្រេច​ចិត្ត​របស់​គេ។ សមាជិក​ជួយ​បារាំង​ឈ្នះ​ពាន​ World Cup បាន​ចាកចេញ​ពី Man United បន្ទាប់​ពី​កុងត្រា​របស់​គេ​អស់​ជាមួយ​ក្លឹប​​​ក្នុង​រដូវ​ក្ដៅ​នេះ។ នេះ​មាន​ន័យ​ថា Juventus អាច​ចុះ​កុងត្រា​យក​ Pogba ដោយ​មិន​ចាំបាច់​ចំណាយ​មួយ​រៀល។

Juventus ធ្លាប់​​ចុះ​កុងត្រា​​យក​ Pogba ដោយ​គ្មាន​តម្លៃ​ខ្លួន​ម្ដង​ហើយ​កាល​ពី​ឆ្នាំ​២០១២ ពេល​ដែល​គេ​បរាជ័យ​​ក្នុង​ការ​យល់​ព្រម​លក្ខខណ្ឌ​នៅ Old Trafford។ ក្រោយ​មក Man United ក៏​បាន​​ទិញ Pogba ត្រលប់​មក​វិញ​ក្នុង​តម្លៃ​ខ្លួន​៨៩​លាន​ផោន​កាល​ពី​៦​ឆ្នាំ​មុន។

ក្រៅ​ពី​ក្លឹប​​យក្ស​របស់​អ៊ីតាលី​ខាង​លើ​ក្លឹប​​នៅ​អឺរ៉ុប​ធំ​ៗ​មួយ​ចំនួន​ទៀត​ដូច​ជា Paris Saint-Germain, Real Madrid និង Manchester City ក៏​បង្ហាញ​​ការ​ចាប់​អារម្មណ៍​លើ Pogba ផង​ដែរ៕