យោងតាមការចុះផ្សាយរបស់កាសែត ​Sky Sports Italia បានឲ្យដឹងថា កិច្ចចរចារវាងក្លិបសេះបង្កង់ Juventus និង ក្លិប Fiorentina បានឈានដល់កិច្ចព្រមព្រៀង ក្នុងការផ្ទេរម៉ាស៊ីនរកគ្រាប់បាល់កីឡាករ Dusan Vlahovic ទៅកាន់ទឹកដីទូរីន។

Dusan Vlahovic
Dusan Vlahovic

ប្រភពដដែលបានបន្ថែមទៀតថា កិច្ចចរចាផ្ទេរ Vlahovic ទៅកាន់ Juventus គឺស្ថិតក្នុងទំហំទឹកប្រាក់ចំនួន ៧៥លានអឺរ៉ូ (ឬប្រមាណ ៨៤លានដុល្លារ)។

បន្ថែមពីនេះ បើតាមរបាយការណ៍របស់កាសែត La Gazzetta dello Sport ខ្សែប្រយុទ្ធវ័យក្មេង Vlahovic បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួន ចុះកុងត្រាលេងឲ្យ Juventus រយៈពេល ៥ឆ្នាំ ដោយទទួលបាន ៧លានអឺរ៉ូ (ឬប្រមាណ ៧,៩លានដុល្លារ) ក្នុងមួយឆ្នាំ។

Vlahovic ជាខ្សែប្រយុទ្ធកំពុងលេចធ្លោមួយរូប ក្នុងឆ្នាំ២០២១នេះ ជាក់ស្ដែង គេស៊ុតបាន៣៣គ្រាប់ ក្នុងចំណោមនការបង្ហាញខ្លួន ៤៣ប្រកួតឲ្យ Fiorentina ហើយបើគិតនៅលីគធំៗទាំង ៥នៅអឺរ៉ុប មានតែខ្សែប្រយុទ្ធក្រុម Bayern Munich កីឡាករ Robert Lewandowski ទេ ដែលបច្ចុប្បន្ន​មានគ្រាប់បាល់នាំមុខគេ។

គួររម្លឹកដែរថា កន្លងមក Arsenal ក៏មានបំណងចង់បាន Vlahovic ផងដែរ ដោយក្លិបរហស្សនាមកាំភ្លើងធំមួយនេះ ចង់ប្រមាញ់យករូបគេទៅជំនួសកីឡាករ Aubameyang ៕