ក្រុមសេះបង្កង់ Juventus ធានាបានជើងឯក Serie A ជាលើកទី 7ជាប់ៗគ្នា បន្ទាប់ពីស្មើ0-0 នៅផ្ទះ Roma ក្នុងសប្ដាហ៍ទី37 កាលពីយប់នេះ។

photo of Juventus គ្រងជើងឯក Serie A ជាលើកទី 7ជាប់គ្នា
Juventus គ្រងជើងឯក Serie A ជាលើកទី 7ជាប់គ្នា

នេះគឺជាការលើកពានលីគកំពូលលើកទី 7រដូវកាលជាប់គ្នារបស់ក្រុមរហស្សនាមថា សេះបង្កង់គិតចាប់ពីរដូវកាល 2011-12 មក។ ក្រុមលេខ2 Napoli បានយកឈ្នះ Sampdoria 2ទល់នឹង0 ប៉ុន្តែ 1ពិន្ទុរបស់ Juventus គ្រប់គ្រាន់នឹងឲ្យពួកគេការពារតំណែងជើងឯកបាន។

Roma បំពេញការប្រកួតចាប់ពីពាក់កណ្ដាលតង់ទី2 ជាមួយកីឡាករតែ10នាក់ បន្ទាប់ពីខ្សែបម្រើ Radja Nainggolan រងពិន័យកាតក្រហម។

ជើងឯក Serie A នេះគឺបន្ថែមជាមួយពាន Coppa Italia ដែល Juventus ឈ្នះថ្ងៃពុធសប្ដាហ៍មុន មានន័យថាគ្រូបង្គោល Massimiliano Allegri បានដឹកនាំក្លិបយក្សមួយនេះលើកពាន២ក្នុងមួយរដូវកាលចំនួន 4រដូវកាលជាប់ៗគ្នា តាំងពីចូលកាន់តំណែងក្នុងឆ្នាំ2014 ក្រោយ AC Milan បណ្ដេញចេញ៕

ប្រភពពី៖ BBC