Juventus បន្តឈ្នះសប្តាហ៍ទីពីរនៃពានរង្វាន់ ក្របខ័ណ្ឌ Serie A ដោយយកឈ្នះ Lazio 2ទល់នឹង0 នៅទឹកដីរបស់ Juventus តែម្ដង។ ប៉ុន្តែ ខ្សែប្រយុទ្ធ Cristiano Ronaldo នៅតែបន្តរកគ្រាប់បាល់មិនទាន់ទោះបីជាលេងនៅទឹកដីរបស់ខ្លួនក៏ដោយ។

Cristiano Ronald
Cristiano Ronald

ពីរគ្រាប់របស់ Juventus រកបានដោយខ្សែប្រយុទ្ធ Miralem Pjanic និង Mario Mandzukic ។ Ronaldo ដែលជាខ្សែប្រយុទ្ធមានតម្លៃ 99.2 លានផោនទិញពីក្លឹប Real Madrid មិនបានរកគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតក្របខ័ណ្ឌ Serie A នៅឡើយទេ។

2ប្រកួត​មក​នេះ Ronaldo ​នៅ​មិន​ទាន់​មាន​សំណាង​រក​គ្រាប់​បាល់​នៅ​ឡើយ​ទេ។ ដូចកាលពីយប់មិញ​ឈ្នះ Lazio ​2-0 ​ រូបគេ​មាន​ឱកាស​ច្រើន​ដែរ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច​ទៅ​វិញ។ ​ការ​ពិបាក​ក្នុង​ការ​ស្វែង​រក​គ្រាប់​បាល់​នៅ​ប្រកួត​ដំបូង​នេះ​ដែរ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​ចាប់​ផ្ដើម​ដាក់​ការ​សង្ស័យ​ចំពោះ​កម្រិត​លេង​របស់​បុរស​វ័យ ​33​ឆ្នាំ​នេះ​ហើយ ​ព្រោះ​ថា​ពួកគេគិតថា Ronaldo ឈ្នះអ្វីៗគ្រាប់យ៉ាងជាមួយក្លឹបនេះ ៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង​​​ កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC