ក្រុមយក្សអីុតាលី Juventus បានបន្តជ័យជម្នះលើកទី 7ជាប់ៗគ្នាក្នុងលីគ Serie A ក្រោយផ្ដួល Bologna ដោយលទ់ផល 2ទល់នឹង0 ដោយបានបំបែកកំណត់ត្រាលេងល្អបំផុតក្នុងរយៈពេល 88ឆ្នាំមកនេះ។

Juventus ឈ្នះ 7ប្រកួតជាប់ៗគ្នា ក្នុងលីគកំពូលអីុតាលី Serie A
Juventus ឈ្នះ 7ប្រកួតជាប់ៗគ្នា ក្នុងលីគកំពូលអីុតាលី Serie A

ពិតណាស់ ក្នុង​ប្រកួតយប់មិញខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo មិន​អាច​រក​ឃើញ​គ្រាប់​ទី ​4ក្នុង​លីគ​របស់​ខ្លួន​ទេ។ តែ Paulo Dybala និង Blaise Matuidi ជា​អ្នក​រក​គ្រាប់​បាល់​​ជួយឱ្យយ Juventus បន្ត​ឈរ​កំពូល​តារាង Serie A ដាច់​ក្រុម Napoli 3ពិន្ទុនៅសប្តាហ៍ទី6។

បច្ចុប្បន្នក្រុម Juventus បានទទួល​បានជ័យជម្នះ 6លើកនៅ Serie A អស់រយៈពេល 3ឆ្នាំជាប់ៗគ្នា នៅឈ្នះមួយប្រកួតទៀតក្នុងក្របខណ្ឌ Champions League លើ Valencia ផងដែរ៕​​​​


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC