ការចាប់ផ្ដើមអាជីពថ្មីរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo នៅទឹកដីអីតាលីជាមួយក្លឹប Juventus ក្រុម ដោយយប់មិញនេះក្រុមរបស់លោកបានយកឈ្នះលើក្រុម Chievo 3-2 ក្នុងការប្រកួតបើកឆាក់ដំបូងនៃលីគកំពូលអីតាលី  Serie A ។

Cristiano Ronaldo
Cristiano Ronaldo ប៉ះទង្គិចជាមួយអ្នកចាំទីរបស់ Chievo

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Ronaldo ដែលមានតម្លៃខ្លួន 99,2 លានផោនពីក្លឹប Real Madrid ប៉ះបាល់មុន មុនប៉ះទង្គិចជាមួយអ្នកចាំទី Stefano Sorrentino របស់ Chievo ខណៈដែរខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Mario Mandzukic ស៊ុតបញ្ចូលទីត្រូវអាជ្ញាកណ្តាលលោក Fabrizio Pasqua បដិសេធឱ្យគ្រាប់បាល់។ ក្នុងប្រកួតយប់មិញ Ronaldo ស៊ុតមិនបានមួយគ្រាប់សោះ ទោះបីជាលោកស៊ុតចំគោលដៅប៉ុន្មានលើកក៏ដោយត្រូវអ្នកចាំទី Stefano Sorrentino ជួយសង្គ្រោះបានរហូត។

បីគ្រាប់របស់ក្លឹបយក្សអីតាលី Juventus រកបានដោយខ្សែបម្រើ  Sami Khedira នៅនាទីទី 3 ខ្សែការពារ Mattia Bani របស់ Chievo ដោយធ្វើឱ្យចូលទីខ្លួនឯងនៅនាទីទី 75 នឹងខ្សែប្រយុទ្ធ Federico Bernardeschi នៅនាទីទី 90+។ ខណៈដែរពីរគ្រាប់របស់ម្ចាស់ផ្ទះ Chievo រកបានដោយខ្សែប្រយុទ្ធ Mariusz Stępiński នៅនាទីទី 38 នឹងបាល់ប៉េណាល់ទីដោយកីឡាករ Emanuele Giaccherini នៅនាទីទី 56 ៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC