photo of Erling Braut Haaland
Erling Braut Haaland របស់​ក្លឹប Salzburg

យោងតាមសេចក្តី​រាយការណ៍នៅ​ប្រទេសអ៊ីតាលីថា ក្រុម Juventus បាន​ចូល​រួម​ប្រកួត​ប្រជែង​ផ្ទេរកីឡាករឆ្នើម Erling Braut Haaland របស់​ក្លឹប Salzburg។ខ្សែប្រយុទ្ធសញ្ជាតិន័រវ៉េសរូបនេះ​រកបាន​២២គ្រាប់​រួច​ហើយនៅរដូវកាល​នេះ។

photo of Erling Braut Haaland

ព័ត៌មានបាន​បន្ថែមទៀតថា ភ្នាក់ងារលោក Mino Raiola ដែលគេជឿថា ជាអ្នក​ផ្តល់​ការប្រឹក្សាដល់កីឡាករវ័យ១៩ឆ្នាំរូបនេះ​កំពុងព្យាយាមរៀប​ចំកិច្ច​ព្រមព្រៀង​ផ្ទេរ​ដែល​មាន​ទំហំទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់។

photo of Erling Braut Haaland

Juventus គឺជា​ក្លឹប​ធំមួយនៅ​តំបន់អឺរ៉ុប​ដែលតាមឃ្លាំមើលការ​វិវឌ្ឍ​របស់​កីឡាករ​យុវជនរូបនេះ​ ស្របពេល​គេជឿថា Man Utd​ និង​ក្លឹប Real Madrid ក៏ចាប់អារម្មណ៍​ផងដែរ៕