ក្លឹបសេះបង្កង់ Juventus បានចូលខ្លួនមកប្រជែងយកខ្សែបម្រើ Aaron Ramsey ពី Arsenal បន្ទាប់ពីខ្សែបម្រើសញ្ចាតិវេសល៍រូបនេះបានបដិសេធ មិនចុះតកិច្ចសន្យាថ្មីជាមួយក្លឹបកាំភ្លើងធំ។

Aaron Ramsey
Aaron Ramsey

ពិតណាស់កុងត្រារបស់ Ramsey នឹងផុតកំណត់នៅខែមករាឆ្នាំ 2019 នេះហើយ។ ខណៈ កឹលិបហង្សក្រហម Liverpool និងក្លឹបតោខៀវ Chelsea ក៏កំពុងតែធ្វើការប្រជែងគ្នាផងដែរ ដើម្បីនាំយកអតីតខ្សែបម្រើក្រុម Cardiff City នេះទៅរួមរស់នៅរដូវកាលក្រោយ។ ប៉ុន្តែ បើតាមរបាយការណ៏បានឱ្យដឹងថា Juventus កំពុងនាំមុខគេ ហើយពួកគេក៏បាននិយាយជាមួយគ្នាបានខ្លះៗផងដែរ ព្រោះខែមករាជិតមកដល់ហើយ។

Aaron Ramsey
Aaron Ramsey

បើ Ramsey មិនចុះកុងត្រាថ្មីជាមួយ Arsenal នុះគេនឹងចាកចេញទៅ Juventus ដោយបានថ្លៃនឿយហត់ដល់ទៅ 250,000ផោនក្នុងមួយសប្ដាហ៍។ ខណៈដែរកាំភ្លើងធំក៏ត្រៀមលុយដុំឱ្យជាស្រេចដែរបើគាត់យល់ព្រមចុះកុងត្រាថ្មី។ ប៉ុន្តែ គាត់ប្រហែលចាំ Juventus ហើយ ព្រោះការលេងជាមួយ Ronaldo នឹងឈ្នះពានគឺជាបំណង់ប្រាថ្នារបស់គាត់ ៕

ប្រភពពី់៖ Daily Mail