សារព័ត៌មាន Corriere dello Sport របស់អីុតាលីបានចុះផ្សាយថា ក្លឹបកយ្សអីុតាលី Juventus កំពុងតែត្រៀមលុយទិញខ្សែបម្រើ Arturo Vidal នៅខែមករាខាងមុខនេះ។

Juventus ត្រៀមលុយទិញ Arturo Vidal នាខែមករាខាងមុខនេះ
Juventus ត្រៀមលុយទិញ Arturo Vidal នាខែមករាខាងមុខនេះ

ពិតណាស់ Vidal ត្រូវបានក្លឹបយក្សអេស្ប៉ាញ Barcelona ទិញពី Bayern Munich ទិញពីរដូវក្ដៅមុន។ ប៉ុន្តែតាំងពីចូលមក Vidal បានចាប់ផ្តើមជាជម្រើសដំបូងត្រឹមតែ 2លើកប៉ុណ្ណោះក្នុងចំណោម 12ប្រកួតនៅនារដូវកាលថ្មីនេះ និងត្រូវបានគេជឿជាក់ថារូបគេកំពុងតែមានការខកចិត្តយ៉ាងខ្លាំងជាមួយនឹងគ្រូបង្វឹកលោក Valverde ព្រោះត្រូវការពេលលេវាលេង។

ទោះបីជាគាត់មិនសូវមានពែលវេលាលេងក៏ដោយ ក៏គាត់ជាប្រភេទកីឡាករដែលមានបទពិសោធន៏ជាច្រើន។​ នឹងភាពវៃឆ្លាតវៃរបស់គាត់ក៏ធ្វើឱ្យក្លឹបយក្សអេស្ប៉ាញមួយនេះពិបាកនឹងសម្រេចចិត្តលក់គាត់ដែរ ព្រោះគាត់ជាកីឡាករដ៏ល្អមិនងាយរកបាន៕

ប្រភព៖ Barcablaugranes