ក្រុមសេះបង្គង់ Juventus ទទួលបានការចាប់ផ្តើមដ៏ល្អបំផុតមួយ បន្ទាប់ពី ១៥ ប្រកួតមិនទាន់ស្គាល់ពាក្យចាញ់រដូវកាលនេះក្នុងក្របខ័ណ្ឌកំពូលទាំងប្រាំរបស់ទ្វីបអឺរ៉ុប បន្ទាប់ពីទទួលជម្នះក្នុងការប្រកួត Derby d’Italia ទល់នឹងក្រុម Inter Milan ។

Juventus
Juventus ទទួលបានកំណត់ត្រាពិសេសមួយ នៅក្នុងលីគកំពូលទាំងប្រាំរបស់ទ្វីបអឺរ៉ុប

គួរបញ្ជាក់ថាខ្សែប្រយុទ្ធ Mario Mandzukic គឺជាវីរបុរសជួយក្រុម Juve ទទួលបានបីពិន្ទុ ចំពោះគ្រាប់បាល់តែតបញ្ចូលទីរបស់គេនៅតង់ទីពីរ ដោយបញ្ចប់ក្នុងលទ្ធផល 1-0 លើទឹកដី Nerazzurri កាលពីយប់ថ្ងៃសុក្ រខណៈដែលក្រុម Juventus មាន 11 ពិន្ទុដាច់លើក្រុមលេខពីរ Napoli ។

យ៉ាងណាមិញមិញក្រុម Juve ទទួលបាន ៤៣ ពិន្ទុពីការប្រកួតបើកឆាកទាំង ១៥ ប្រកួតដំបូងរបស់ពួកគេ ដោយបំបែកកំណត់ត្រារបស់ក្លឹប Paris Saint-Germain ។

មិនតែប៉ុណ្ណោះក្រុម PSG បានទទួលជ័យជម្នះចំនួន 14 ប្រកួតដំបូងរបស់ពួកគេ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Thomas Tuchel មុនពេលត្រូវធ្លាក់ពិន្ទុជាលើកដំបូងនៅក្នុងការប្រកួតស្មើដោយលទ្ធផល 2-2 ទល់នឹងក្រុម Bordeaux កាលពីថ្ងៃអាទិត្យនេះ ៕