ក្របខ័ណ្ឌ Serie A របស់អីតាលី Juventus បានចុះហត្ថលេខាទិញ ខ្សែការពារ Joao Cancelo ពីក្លឹប Valencia ក្នុងតម្លៃ 40លានអឺរ៉ូ ដោយចុះកិច្ចសន្យារយៈពេលប្រាំឆ្នាំ។

photo of Joao Cancelo
Joao Cancelo

ខ្សែការពារសញ្ចាតិព័រទុយហ្គាល់បានចំណាយរដូវកាលមួយរដូវកាលលេងឱ្យ Inter Milan ក្រោមកិច្ចសន្យាខ្ចីជើង ហើយរកបាន 1គ្រាប់ពីការចូលលេង 26លើកក្នុងក្របខ័ណ្ឌ Serie A។ Cancelo បានជាប់ក្នុងបញ្ជីបឋមក្រុមជម្រើសជាតិព័រទុយហ្គាល់សម្រាប់ត្រៀម World Cup 2018 តែមិនត្រូវបានយកទៅរុស្ស៊ីឡើយ។

Valencia បានចុះហត្ថលេខាខ្ចីជើង Joao Cancelo ពី Benfica រយពេលបីឆ្នាំនៅឆ្នាំ 2014 តែដោយគេបានបង្ហាញទម្រងលេងបានល្អរយៈពេលមួយឆ្នាំនៅទីនោះទើម Valencia ចុះហត្ថលេខាទិញគាត់ជាអចិន្ត្រៃតែម្ដងនៅឆ្នាំ 2015 ៕

ប្រភពពី៖ Goal