Juventus បានចុះហត្ថលេខាទិញអ្នកចាំទី Mattia Perin ពី Genoa ក្នុងការជំនួសដំណែងរបស់ Gianluigi Buffon ក្រោយពីលោកបានចាកចេញពីក្លឹបនេះជាងបីសប្តាហ៍មកហើយ។

photo of Juventus ទិញបានអ្នកចាំទីថ្មីមកជំនួស Buffon ហើយ
Juventus ទិញបានអ្នកចាំទីថ្មីមកជំនួស Buffon ហើយ

ពិតណាស់ Perin បានចំណាយពេលជាង 10ឆ្នាំ ជាមួយក្លឹប Genoa ព្រមទាំងបានបង្ហាញខ្លួនជាង 150ប្រកួត មុននឹងសម្រេចចិត្តចាកចេញ មកចូលរួមជាមួយក្រុម Juventus ក្នុងតម្លៃខ្លួនជាង 12លានផោន នឹងបានប្រាក់លើកទឹកចិត្ត 2លានផោនថែមទៀត។

អតិតអ្នកចាំទី Buffon ដែលបានចំណាយពេល 17ឆ្នាំជាមួយក្លឹប Juventus ប៉ុន្តែគាត់បានប្រកាសចូលនិវត្តន៍ពីក្លឹបនេះទៅហើយ ខណៈពេលនេះគាត់កំពុងតែរកកន្លែងផ្សេង ៕

ប្រភពពី៖ BBC