ក្លិប Juventus និង Napoli ត្រូវបានគេរាយការណ៍មកថាចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធរបស់ Tottenham Hotspur កីឡាករ Son Heung-min សម្រាប់ទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។

photo of Son Heung-min
Son Heung-min

កីឡាករវ័យ ២៧ឆ្នាំ Son នៅសល់កុងត្រា ៤ឆ្នាំទៀតជាមួយ Spurs អមដោយតម្លៃពលកម្មនឿយហត់ ១៤០,០០០ផោន ក្នុងមួយសប្ដាហ៍។ បើទោះបីជានៅសល់កុងត្រាក្នុងរយៈពេលវែង ប៉ុន្តែបើតាមប្រភពពីកាសែតល្បីឈ្មោះក្នុងប្រទេសអង់គ្លេសបានចុះផ្សាយថា ក្លិបធំនៅអ៊ីតាលីទាំងពីរនៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធដែលបង្ហាញខ្លួនឲ្យក្រុមបាល់ទាត់ជម្រើសជាតិខាងត្បូងបានចំនួន ៨៥ដងរូបនេះ។

photo of Son Heung-min
Son Heung-min

យ៉ាងណា ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍មិនមានចេតនាក្នុងការលក់ខ្សែប្រយុទ្ធសំណព្វចិត្តរបស់លោក Mauricio Pochettino នោះទេ ខណៈរដូវកាលថ្មីនេះ គេរកបាន៥គ្រាប់ និងបញ្ជូនលបាល់ឲ្យមិត្តរួមក្រុបបញ្ចប់ទីបានសម្រេច ២លើករួចមកហើយ។

គួរឲ្យដឹងដែរថា Son ត្រូវបានក្លិបមាន់ខ្នាយមាស Tottenham Hotspur ទិញយកមកពីក្លិបអាល្លឺម៉ង់ Bayer Leverkusen កាលពីឆ្នាំ២០១៥ ក្នុងតម្លៃខ្លួន ២២លានផោន៕