Juventus នឹងបង្ហាញខ្លួនខ្សែប្រយុទ្ធ Cristiano Ronaldo ជាកីឡាករថ្មីរបស់ើពួកគេ មួយថ្ងៃបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2018 ចប់គឺនៅថ្ងៃទី 16​ ខែនេះឯង។

Ronaldo
Ronaldo

Juventus ទិញ Ronaldo បានសប្តាហ៍នេះក្នុងតម្លៃ 103លានអឺរ៉ូ ខណៈដែលសប្តាហ៍ពួកគេនឹងដង្ហែខ្សែប្រយុទ្ធសញ្ចាតិព័រទុយហ្កាល់រូបនេះនៅទីក្រុង Turin ដើម្បីអោយអ្នកគាំទ្រមើលឃើញ នៅវីរៈបុរស់ថ្មីរបស់ពួកគេពាក់អាវខ្មៅឆ្នូតសដ៏ល្បីល្បាញនៃក្លឹបសំណព្វចិត្តរបស់ពួកគេ នឹងទូទាំងពិភពលោក។

Juventus បានចំណាយប្រាក់ 88 លានផោនសម្រាប់កីឡាករវ័យ 33 ឆ្នាំនេះនឹងភ្នាក់ងាររបស់គាត់គឺលោក Jorge Mendes  10,6លានផោននិង Manchester United និង Sporting Lisbon  4.4 លានផោនចែកគ្នាស្មើ។ ខ្សែប្រយុទ្ធវ័យ 33ឆ្នាំរូបនេះ ចុះកិច្ចសន្យារយៈពេល 4ឆ្នាំ ជាមួយក្លឹបយក្សអីុតាលីនេះ នឹងថ្លៃនើយហត់ 50ម៉ឺនផោនក្នុងមួយសប្តាហ៍ ដោយក្រុមហ៊ុន Fiat ដែលជាក្រុមហ៊ុនផល្លិតឡាននៅទីក្រុង Turin ផ្ទាល់ជាអ្នកឧបត្ថម្ភប្រាក់ខែរបស់គាត់៕

ប្រភពពី៖ Dailymail