ក្លិបសេះបង្កង់ Juventus នឹងមិនទិញផ្ដាច់ខ្សែប្រយុទ្ធ Alvaro Morata នោះឡើយ ដោយក្លិបនឹងបើកផ្លូវឲ្យគេចាកចេញទៅ Atletico Madrid វិញនៅដំណាច់រដូវកាលនេះ។

Alvaro Morata
Alvaro Morata

Morata បានចំណាយពេលពីររដូវកាលលេងខ្ចីជើងនៅ Juventus ពីក្លិប Atletico Madrid ហើយនៅដំណាច់រដូវកាលនេះ ពេលវេលាខ្ចីជើងរបស់គេបានមកដល់ទីបញ្ចប់ហើយ។ យ៉ាងណាមិញ ភាគីលោក Max Allegri គ្មានគម្រោងចង់ទិញយកគេផ្ដាច់ឡើយ នេះបើយោងតាមការរាយការណ៍ពី Marca ។

Juventus ត្រូវចាយលុយខ្ទង់៣៥លានអឺរ៉ូ៎(ស្មើនឹងប្រមាណ ៣៦.៩ លានដុល្លារ) បើចង់ទិញយកគេ ខណៈដែល Atletico Madrid ក៏មិនចង់បាន Morata មកវិញដែរដោយលោក Diego Simeone បានបាត់បង់ទំនុកចិត្តលើគេទៅហើយ។

យ៉ាងណាមិញ Barcelona ធ្លាប់ចង់បានគេកាលពីខែមករាតែឥលូវនេះដោយសារមាន Pierre-Emerick Aubameyang ក្នុងក្រុមនិងកំពុងជិតទិញបាន Robert Lewandowski ទៀតនោះគឺក្លិបទំនងមិនចង់បានគេទៀតឡើយ៕