photo of Mario Mandzukic
Mario Mandzukic របស់ Juventus ជាអ្នករកបានគ្រាប់នៅនាទីទី៣៥

ក្រុម Juventus បានបន្តកំនត់ត្រាមិនដែលចាញ់ និងបន្តឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Serie A ចំនួន ៨ពិន្ទុពីក្រុមលេខរៀងទី២ Napoli ក្រោយពីការទទួលជ័យជម្នះលើក្រុមភ្ញៀវ Roma កាលពីថ្ងៃសៅរ៏សម្រាប់ការប្រកួតសប្តាហ៏ទី១៧ ។

ខ្សែប្រយុទ្ធសញ្ជាតិក្រូអាតកីឡាករ Mario Mandzukic ជាអ្នករកបានគ្រាប់នៅនាទីទី៣៥(ជាគ្រាប់បាល់ទី៨ នៅក្របខណ្ឌកំពូល SerieA សម្រាប់រូបគេ) លទ្ធផលនាំមុខរបស់ក្រុមម្ចាស់ផ្ទះ ១:0 បានរក្សាកំនត់ត្រាជ័យជំនះរហូតបញ្ចប់ការប្រកួតនេះ។ ក្រុម Juventus ទទួលជ័យជំនះ ១៦ដង និងស្មើ ១ដងដែលជា កំណត់ត្រាដ៏ល្អបំផុត បន្ទាប់ពី ១៧ប្រកួតនៅក្របខ័ណ្ឌ Serie A ហើយមានគម្លាត ៨ពិន្ទុពីលើក្រុមលេខ២ Napoli ដែលបានផ្តួល SPAL ១-0 ។

ក្រុមម្ចាស់ជើងឯកក៏មានគម្លាតរហូតដល់ទៅ ១៦ពិន្ទុពីក្រុម Inter Milan ដែលមានចំណាត់ថ្នាក់លេខ៣ ក្រោយពីទទួលលទ្ធផលត្រឹមតែស្មើគ្នា ១-១ ជាមួយក្រុម Chievo។ សម្រាប់ក្រុម Roma បានធ្លាក់ទៅឈរនៅលេខរៀងទី១០ ស្របពេលអ្នកចាត់ការទូទៅ Eusebio di Francesco ស្ថិតនៅក្រោមសម្ពាធនៃការបាត់បង់តួនាទីនាពេលនេះ។