ក្រុមសេះបង្កង់ Juventus បានធ្លាក់ចេញពីការប្រកួតដណ្តើមពានរង្វាន់ Serie A បន្ទាប់ពីការប្រកួតដ៏តានតឹងមួយជាមួយគូប្រជែងទីក្រុង Torino បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ។

Cristiano Ronaldo
Cristiano Ronaldo

ក្រុមម្ចាស់ជើងឯករដូវកាលមុនបានស៊ុទគ្រាប់បាល់នាំមុខនៅ ១៣ នាទី បន្ទាប់ពីចាប់ផ្ដើមការប្រកួត ដោយកីឡាករ Federico Chiesa ក៏ប៉ុន្តែ កីឡាករ Antonio Sanabria របស់ Torino បានរកគ្រាប់បាល់តាមស្មើនៅនាទី​ ២៧ មុនពេលបញ្ចប់តង់ទី ១ និងរកបានម្តងទៀតនៅនាទី ៤៦ ដោយចាប់ផ្ដើមត្រឹមតែ ១៥ វិនាទីនៅតង់ទី ២ នៅកីឡាដ្ធាន Olimpico Grande Torino ។

Antonio Sanabria
Antonio Sanabria

បន្ទាប់ពីការស៊ុទ ២ គ្រាប់របស់កីឡាករ Antonio Sanabria ដើម្បីដណ្តើមយកជ័យជម្នះក្នុងការប្រកួតដណ្តើម ៣ពិន្ទុក្នុងពានរង្វាន់ Serie A ។ សម្រាប់ការតស៊ូរបស់ក្រុមទាំង ២ ក្នុងទីក្រុងរួមគ្នា ដោយកីឡាករ Cristiano Ronaldo បានជួយអោយក្រុម Juventus តាមបាន ១គ្រាប់ នៅនាទី ៧៩ ក្នុងលទ្ធផល ២ ស្មើ ជាមួយ ក្រុម Torino ។

Cristiano Ronaldo
Cristiano Ronaldo and Giorgio Chiellini

ក្រុមទាំង២ បានត្រឹមចែកគ្នា ម្នាក់ ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីការប្រកួតប្រជែងដ៏តានតឹងអស់រយះពេល ៩០+ ។ ដូច្នេះ ក្រុម ការពារតំណែងជើងឯក Juventus ត្រូវមានគម្លាតពិន្ទុ ពីក្រុម កំពូលតារាង Serie A គឺក្រុម Inter Milan របស់ លោក Antonio Conte ចំនួន ១២ ពិន្ទុ។

Cristiano Ronaldo
Cristiano Ronaldo