Juventus បំបាក់ AC Milan ៤គ្រាប់លើកពានអ៊ីតាលី (Coppa Italia)

ក្រុមសេះបង្កង់ Juventus បានឈ្នះពានអ៊ីតាលីជាលើកទី៤ ក្រោយពីបំបាក់ក្រុមបីសាចក្រហម AC Milan ៤-០ នៅវគ្គផ្តាច់ព្រ័ត្រ Coppa Italia Cup ដែលជាពានធំលំដាប់ទី២ របស់អ៊ីតាលី។
វាជាការឈ្នះពាន Italian Cup ជាលើកទី១៣ សម្រាប់ក្រុម Juventus ដែលក៏ត្រៀមលក្ខណៈរួចរាល់ផងដែរ ក្នុងការក្លាយជាក្រុមអ៊ីតាលីដំបូងគេក្នុងការឈ្នះពាន ២ ក្នុងរដូវកាលតែ១ ចំនួន ៤ឆ្នាំជាប់ៗគ្នា។

ជ័យជម្នះនៅកីឡដ្ឋាន Stadio Olimpico ធ្វើឲ្យក្រុមរហស្សនាមថាសេះបង្កង់លើកពានធំទីពីររបស់អ៊ីតាលីនេះជាលើកទី៤រដូវកាលជាប់ៗគ្នា។ ជំនួបយប់មិញក្រុមទាំងពីរគ្មានការស៊ុតបញ្ចូលទីគ្នានោះទេនៅវគ្គទីមួយ រហូតដល់វគ្គទីពីរនាទី ៥៦ Dybala បានលើកបាល់ឲ្យ Benatia តែតបញ្ចូលទី១គ្រាប់ មុនពេលខ្សែការពារកណ្ដាលរូបនេះបន្ថែម១គ្រាប់ទៀតនាទី៦៤។ ហើយតាមដោយកីឡាករ Dounglas Costa ១គ្រាប់ទៀតនៅនាទីទី៦១ និងការទាត់ចូលទីខ្លួនឯងរបស់កីឡាករ Nikola Kalinic នៅនាទីទី៧៦។ Juventus នៅសល់ពានមួយទៀត គឺ Seria A ខណ:ក្រុមមួយនេះមានភាគរយខ្ពស់ ក្នុងការឈ្នះ ដោយរង់ចាំអ៊ុតតែការប្រកួតមួយប្រកួតទៀតប៉ុណ្ណោះ ហ្នឹងដឹងលទ្ធផលហើយ។
គួរបញ្ជាក់ថា ក្រុមរបស់លោក Massimiliano Allegri ត្រូវការត្រឹមតែ ១ពិន្ទុទៀតប៉ុណ្ណោះដើម្បីលើកពានក្របខ័ណ្ឌ Serie A ជាលើកទី៧ ជាប់ៗគ្នា ខណៈដែលនៅសល់ការប្រកួត ២លើកទៀត។