ក្លិប Juventus ត្រូវបានគេរាយការណ៍ថា កំពុងគិតសាឡើងវិញ ចំពោះការចង់បានខ្សែប្រយុទ្ធ Arsenal​ កីឡាករ Pierre-Emerick Aubameyang មករួមក្រុម។

Pierre-Emerick Aubameyang
Pierre-Emerick Aubameyang

ជាការពិតណាស់ Aubameyang កំពុងតែមានបញ្ហាផ្ទាល់ខ្លួនច្រើនថ្មីៗនេះ ជាមួយ Arsenal​ ដោយឈានដល់មានការដកស្លាកប្រធានក្រុមចេញពីគេ និង ការបណ្តេញចេញពីទីលានហ្វឹកហាត់ទៀតផង។

បើយោងទៅតាមសារកាសែត Gazzetta dello Sport​ បានចុះផ្សាយថា Juventus កំពុងតែមានការចាប់អារម្មណ៍ទៅលើ Aubameyang ប៉ុន្តែឥឡូវមានភាពស្ទាក់ស្ទើរវិញ ព្រោះក្លិបមិនចង់ចំណាយប្រាក់ឈ្នួលច្រើន ទៅលើកីឡាករដែលលេងតែនៅក្នុងប្រអប់ទី ដូចទៅនឹង កីឡាករ Cristiano Ronaldo ដែលទើបចាកចេញទៅថ្មីៗនេះទៀតហើយ ដោយក្លិបបានបញ្ជាក់ថា ក្លិបត្រូវការខ្សែប្រយុទ្ធណា ដែលសកម្មជាងនេះលើទីលាន៕