Juventus ពិចារណាចង់ទិញ Marcelo ពី Real ប្រសិនបើ Sandro ចាកចេញ
20 Oct 2018 - 09:59:45 SHARE
យ៉ោងតាមរបាយការណ៍ក្នុងប្រទេសអ៊ីតាលីបានឱ្យដឹងថា ក្លឹបយក្សអីុតាលី Juventus កំពុងតែតាមដានស្ថានភាពរបស់ Marcelo ខណៈដែរពួកគេត្រៀមនឹងទិញគាត់ ដូច Ronaldo ដែរ ជាពិសេសនោះដើម្បីយកទៅជំនួស Alex Sandro ។

Sandro បានមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លឹបតោខៀវ Chelsea នារដូវថ្មីនេះៗ។ ព្រោះថា កិច្ចសន្យារបស់ Sandro ជាមួយ Juventus ផុតកំណត់នៅឆ្នាំ 2020 ហើយគាត់មិនទាន់យល់ព្រមចុះកុងត្រាថ្មីជាមួយក្លឹបមួយនេះទេ។ ខណៈដែរក្លឹបយក្សមួយនេះកំពុងតែពិចារណា ទិញ Marcelo មិត្តរបស់ Ronaldo ឬ Jordi Alba របស់ក្លឹប Barcelona។

គោលដៅដំបូងរបស់ Juventus គឺ Marcelo ព្រោះថាពួកគេទើបតែទិញបានអតីតមិត្តក្រុមរបស់គេ កាលពីប៉ុន្មានខែមុនប៉ុណ្មោះ។ ប៉ុន្តែបើពួកគេទិញបាននោះពួកគេនឹងក្រលែកភ្នែកទៅមើល Jordi Alba របស់ Barcelona វិញម្ដងព្រោះកិច្ចសន្យារបស់គាត់ផុតនៅឆ្នាំ 2020ដូចគ្នា៕

ប្រភព៖ Daily Mail
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព