Juventus ព្រមលក់ខ្សែការពារ de Ligt ក្រុមណាចង់បានត្រូវមាន ១០០លានបោះលើតុ
14 Apr 2022 - 04:36:39 SHARE
ក្លិបសេះបង្កង់ Juventus នឹងបើកភ្លើងខៀវអនុញ្ញាតឲ្យ ខ្សែការពារ Matthijs de Ligt ចាកចេញពីក្លិបខណៈដែលក្លិប Barcelona និង Paris Saint-Germain កំពុងចង់បានគេ។

ប៉ុន្តែក្លិបនឹងឲ្យ de Ligt ចាកចេញលុះត្រាណាតែមានក្លិបផ្សេងដាក់សំណើទឹកប្រាក់ចាប់ពី ១០០លានអឺរ៉ូ(ស្មើនឹងប្រមាណ ១០៨.២ លានដុល្លារ) នេះបើយោងតាមការរាយការណ៍ពី Calciomercato ។
កុងត្រារបស់កីឡាករសញ្ជាតិហូឡង់រូបនេះនឹងផុតកំណត់នៅឆ្នាំ២០២៤ បន្ទាប់ពីផ្ទេរពី Ajax មកកាន់ទឹកដីក្រុង Turin កាលឆ្នាំ២០១៩ ដោយក្នុងនោះភាគីលោក Max Allegri ចង់បានគេមកជំនួសខ្សែការពារ Giorgio Chiellini ដែលមានវ័យជ្រេទៅហើយ។
យ៉ាងណាមិញ Juventus នៅតែចង់រក្សាទុក Matthijs de Ligt តែបើសិនគេចង់ចាកចេញនោះក្លិបនឹងមិនឃាត់ឃាំងឡើយ។ គួរបញ្ជាក់ផងដែរតម្លៃផ្ដាច់កុងត្រារបស់ de Ligt គឺមានដល់ទៅ ១២០លានអឺរ៉ូ(ស្មើនឹងប្រមាណ ១២៩.៩ លានដុល្លារ)ឯណោះ៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព