ក្លឹប Juventus ត្រូវបានគេរាយការណ៍ថា មានចំណាប់អារម្មណ៍ទៅលើកីឡាករ Dani Ceballos និង Mateo Kovacic របស់ក្រុម Real Madrid សម្រាប់រដូវក្តៅខាងមុខនេះ។

photo of Dani Ceballos
Dani Ceballos of Real Madrid

ក្រុម Bianconeri មិនមានការផ្លាស់ប្តូរច្រើនទេ នៅក្នុងការផ្ទេរកីឡាករនៅខែមករាខាងមុខនេះ ប៉ុន្តែ Tuttosport បានរាយការណ៍ថាពួកគេកំពុងត្រៀមរួចជាស្រេច សម្រាប់រដូវកាលក្រោយ ។

យោងតាមកាសែត The sports ជឿជាក់ថាក្រុមជើងខ្លាំង Italy ចង់បានកីឡាករ Madrid ពីររូប ខណៈដែលពួកគេកំពុងព្យាយាមលេងយ៉ាងល្អក្នុងរដូវកាលនេះ ។

អតីតខ្សែបម្រើប្រយុទ្ធ Inter លោក Kovacic បានបង្ហាញខ្លួនត្រឹមតែបីលើកប៉ុណ្ណោះក្នុងក្របខ័ណ្ឌ La Liga សម្រាប់រយៈពេលសរុប 71 នាទី ។ កីឡាករ Ceballos លេងបានច្រើនជាងមុនហើយលេងបាន 6 ប្រកួតនិងស៊ុតបញ្ចូលទីបាន ពីរគ្រាប់ ប៉ុន្តែគាត់លេងត្រឹមតែ 186 នាទីប៉ុណ្ណោះនៅក្នុងលីក ។

photo of Mateo Kovačić
Mateo Kovačić of Real Madrid