ជើងឯកនៃលីគកំពូលអុីតាលី Juventus បាន​ច្រាន​ចោះ​សំណើរបស់ក្លឹបជើង​ឯកនៃលីគកំពូលអង់គ្លេស គឺក្រុម​មេឃខៀវ Man City ក្នុងការ​សុំទិញកីឡាករ​ដែល​កំពុងឡើង​ជើង​របស់ខ្លួន គឺកីឡាករ Rodrigo Bentancur

photo of Rodrigo Bentancur
Rodrigo Bentancur

Bentancur បាន​បង្ហាញនូវ​ទម្រង់​លេង​ដ៏លេច​ធ្លោ​​ ជាមួយក្លឹប​យក្ស​នៃលីគកំពូលអុីតាលី ដែល​នាំឱ្យមាន​ការ​ចាប់​អារម្មណ៍យ៉ាងច្រើន​ពីសំណាក់​ក្លឹប​ធំៗជាច្រើន​នៅ​តំបន់​អឺរ៉ុប។ ក្នុងចំណោមក្រុមកំពូល​អឺរ៉ុប​ទាំងនោះក៏មាន​ស្តេច​កាតាឡង់​ គឺក្លឹប Barcelona មួយ​ហ្នឹង​គេ​ដែរ តែ​ចុងក្រោយ​ក្លឹប​យក្ស​មួយ​នេះ​មិន​បាន​ដាក់​នូវ​សំណើ​សុំទិញ​កីឡាករ​រូប​នេះ​ពិតប្រាកដ​នោះទេ។

ផ្ទុយមកវិញ​ក្លឹប​ជើង​ឯកនៃលីគកំពូលអង់គ្លេស​ ដែលជាក្លឹប​កំពូល​រក​គ្រាប់បាល់​ផង​នោះ បាន​ដាក់​សំណើ​សុំទិញ កីឡាករ​ខ្សែបម្រើ​រូប​នេះ តែ​ត្រូវ​ក្លឹប​សេះបង្កង់ Juventus បដិសេធ។ បើទោះ​បីជា​ពេល​នេះ Juventus មិនទាន់បាន​ចាត់​ទុក​ Bentancur ថា​ជាកីឡាករ​ឆ្នើ​ម​របស់ក្លឹប​ក្តី ក្លឹប​មួយនេះ​បាន​ផ្តល់​តម្លៃខ្ពស់​ដល់​រូបគេ​ និង​មាន​បំណង​ប្រើ​ប្រាស់​រូប​គេ​ឱ្យ​អស់​ពីលទ្ធភាព​ ​​នៅ​រដូវកាល​កាល​ក្រោយ​ៗទៀត។

photo of Rodrigo Bentancur
Rodrigo Bentancur

ក្លឹប​ធំៗទាំងពី​នេះ ដែល​រួមមាន​ Barcelona និង Manchester City អាច​នឹង​ត្រឡប់​មក​ចែចូវ​ខ្សែបម្រើ​រូបនេះ​ជាថ្មី​ម្តងទៀត​មិន​ខាន ​ដោយ​អាច​នឹង​ផ្តល់​តម្លៃ​កាន់​តែ​ខ្ពស់​ជាងមុន ហើយ​ដែល​ពេល​នោះ Juventus អាច​ពិចារណាឡើង​វិញ​ក៏ថា​បាន ព្រោះ​ Juventus នៅពេល​នេះ ក៏​នៅ​សល់​កីឡាករ​ល្អៗច្រើន​គួរ​សមហើយដែរ។

គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​រដូវកាល ២០១៩-២០ នេះ Bentancur បាន​បង្ហាញខ្លួន​ឱ្យក្លឹប​ បាន​ចំនួន​ ១០ ប្រកួត​ហើយ ទាំងគ្រប់​កម្មវិធី​ប្រកួតទាំងអស់ ដោយ​បាន​បញ្ជូន​បាល់​ឱ្យមិត្ត​រួមក្រុម​បាន​មួយគ្រាប់ផងដែរ៕