photo of Erling Haaland
ខ្សែប្រយុទ្ធ​ Erling Haaland

តាមព័ត៌មាន​ថា ក្លឹប​ Man Utd បានបរាជ័យ​ក្នុង​ការ​​​ចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​​ខ្សែប្រយុទ្ធ​ Erling Haaland ដោយសារក្លឹប Juventus ​មាន​អន្តរាគមន៍​ពី​ភ្នាក់ងារ Mino Raiola ។

ភ្នាក់ងារលោក Raiola កំពុង​ធ្វើ​ការងារ​ជាមួយ​​Erling ក្នុង​នាមជាអន្តរការីក្នុងការផ្ទេរនៅ​ខែ​មករា​នេះ ចំពេល​មាន​ក្លឹបធំៗជា​ច្រើន​នៅអឺរ៉ុបដូចជាក្លឹបRB Leipzig, Man Utdនិង​ Dortmund ​កំពុងចាប់អារម្មណ៍​លើ​ Erling។

ប៉ុន្តែ​តាម​សេចក្តី​រាយការណ៍​នៅអ៊ីតាលី​អះអាងថា ក្លឹប Juventus ​នឹង​សម្រេចកិច្ច​ព្រមព្រៀង​នេះ តាមរយៈ​ទំនាក់ទំនង​ជិតស្និទ្ធជាមួយ​លោក Raiola ដែល​កំពុង​ដើរតួនាទី​សំខាន់​ក្នុង​កិច្ច​ព្រមព្រៀងនេះ។

តាមការអះអាងថាភ្នាក់ងាររូបនេះបាន​ធានាចំពោះក្លឹប Juventus ក្នុងការ​ផ្ទេរ​ Erling ហើយតាមប្រភពដដែលថា ក្លឹប Juventus បាន​យក​ឈ្នះ​គូប្រជែង​របស់ខ្លួន​ ដើម្បី​សម្រេចកិច្ច​ព្រមព្រៀងផ្ទេរដែលមានតម្លៃផ្ទេរ​ប្រហែល​២៥លានផោននេះ៕