photo of Emre Can
Emre Can of Liverpool

កីឡាករ Emre Can អាចនឹងចាកចេញពី Liverpool នៅរដូវក្រោយនេះ ព្រោះគេត្រូវបានរាយការណ៍ថា គាត់បានព្រមព្រៀងជាមួយក្លឹប Juventus រួចហើយ ។

កីឡាករវ័យ 23 ឆ្នាំអាចចាកចេញពី Liverpool ជាការផ្ទេរឥតគិតថ្លៃសម្រាប់ប្រាក់ខែ 3,5 លានផោនក្នុងមួយឆ្នាំបូករួមទាំងប្រាក់បន្ថែម។ កីឡាករសញ្ចាតិ អាល្លឺម៉ង់ រូបនេះបានទាក់ទាញការចាប់អារម្មណ៍ពីក្លឹប Juventus តាំងពីខែកក្កដាមកម្លេះ ។

ចាប់តាំងពីពេលនោះមកក្លឹប Manchester City, Borussia Dortmund និង Inter Milan ក៏មានការចាប់អារម្មណ៏ពីសំណាក់កីឡាករ Emre Can ផងដែរ ។

យោងតាមរបាយការណ៍ Football Italia បានអោយដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានគេនិយាយថា មានភាពជិតស្និទ្ធនិងមានការយល់ព្រមយ៉ាងខ្លាំង។

ក្លឹប Juventus ត្រូវបានគេកំណត់ថា នឹងផ្តល់ឱ្យខ្សែបម្រើនេះនូវកិច្ចសន្យារយៈពេលប្រាំឆ្នាំ ជាមួយនឹងប្រាក់ខែដែលមានទឹកប្រាក់ចំនួន 3,5 លានផោនក្នុងមួយឆ្នាំ បូករួមទាំងប្រាក់បន្ថែម ។

ក្លឹបយក្សនៃក្របខ័ណ្ឌ Serie A មិនបានលាក់បាំងការចាប់អារម្មណ៍របស់ពួកគេទេ ហើយក្នុងពេលថ្មីៗនេះ លោកប្រធានាធិបតី Beppe Marotta បាននិយាយថាក្លឹបនឹងព្យាយាមចុះហត្ថលេខាជាមួយខ្សែបម្រើរូបនេះ ។

ប្រភពពី៖ thesun