ក្លឹប Juventus បាន​ចុះ​កុងត្រា​ផ្ទេរ​យក​ខ្សែ​ការពារ Gleison Bremer ពី​​ក្លឹប​រួម​ទីក្រុង Torino ក្នុង​តម្លៃ​ខ្លួន​៤១​លាន​អឺរ៉ូ ដោយ​ផ្ដល់​កុងត្រា​រយៈពេល​៥​ឆ្នាំ។

Gleison Bremer
Gleison Bremer

កីឡាករ​វ័យ​២៥​ឆ្នាំ​ Bremer មក​ជំនួស​កន្លែង​ខ្សែ​ការពារ​សញ្ជាតិ​ហុល្លង់ Matthijs de Ligt ដែល​បាន​ផ្លាស់​ទៅ​កាន់ Bayern Munich កាល​ពី​ដើម​សប្ដាហ៍។ Bremer បាន​បង្ហាញ​ខ្លួន​១១០​ប្រកួត​​ឲ្យ Torino ក្រោយ​ផ្លាស់​ពី​ក្លឹប​ប្រេស៊ីល Atletico Mineiro កាល​ពី​ឆ្នាំ​២០១៨។

គេ​បាន​​ចាប់​​ផ្ដើម​ជា​ជម្រើស​ដំបូង​៣៣​ប្រកួត​​កាល​ពី​រដូវ​កាល​មុន និង​បាន​ជាប់​ឈ្មោះ​ជា​ខ្សែ​ការពារ​ល្អ​ជាង​គេ​ប្រចាំ​ Serie A ក្នុង​រដូវ​កាល​២០២១-២២។ Bremer នឹង​ទទួល​បាន​ថ្លៃ​នឿយហត់​​៥​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​ជាមួយ Juventus៕