យ៉ោងតាមរបាយការណ៍បានឱ្យដឹងថាក្លឹបយក្សអីតាលី Juventus កំពុងសម្លឹងមើលកីឡាករវ័យក្មេងល្អៗជាច្រើននារដូវថ្មីនេះ ប៉ុន្តែពួកគេចាប់អារមណ្មខ្លាំងជាងគេគឺខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លឹបបារាំង Paris Saint-Germain

Juventus សម្លឹង Mbappe នឹង Asensio ប្រសិនបើ Dybala ចាកចេញពីក្លឹប
Juventus សម្លឹង Mbappe នឹង Asensio ប្រសិនបើ Dybala ចាកចេញពីក្លឹប

ម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A អាចនឹងនាំយក Kylian Mbappe ទៅកាន់ប្រទេសអ៊ីតាលី ប្រសិនបើខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Paulo Dybala ត្រូវចាកចេញពីក្លឹប។ ជាពិសេសគឺចាំដៃគូរប្រយុទ្ធជាមួយខ្សែប្រយុទ្ធ Cristiano Ronaldo ដែរពួកគេទើបតែទិញបាននាពេលថ្មីៗនេះ។

ក្លឹបយក្សអីុតាលីមួយនេះក៏ចាប់អារមណ្មខ្សែប្រយុទ្ធ Marco Asensio ដែរប៉ុន្តែពួកគេរៀងពិបាក់ទិញតិចហើយព្រោះក្លឹបយក្សអេស្ប៉ាញ Real Madrid មិនបានបាត់បង់ខ្សែប្រយុទ្ធរបស់ខ្លួនម្នាក់ទៀតទេ ព្រោះពួកគេទើបតែបាត់បង់កីឡាករឆ្នើម Ronaldo ខ្សែបម្រើ Paul Pogba របស់ក្លិបបីសាចក្រហម Manchester United ក៏ជាគោលដៅរបស់ពួកគេដែរ៕

ប្រភព៖ Daily Mail