ខ្សែបម្រើ Isco របស់ក្រុម Real Madrid មិនរីករាយនឹងទម្រង់លេងដ៏អស្ចារ្យបំផុតរបស់គេ នាពេលបច្ចុប្បន្ននេះទេ​ បើទោះបីជាគាត់ជាកីឡាករដ៏សំខាន់ម្នាក់របស់ក្រុមនេះក៏ដោយ ។

photo of Isco
Isco of Real Madrid

ខណៈដែលកីឡាករ Gareth Bale ត្រលប់មកពីរបួសវិញ កីឡាករអេស៉្បាញរូបនេះអាចនឹងជាកីឡាករបម្រុង របស់ក្លឹបនេះ ។ ទោះបីជាថ្មីៗនេះគាត់បានចុះហត្ថលេខាលើកុងត្រារយៈពេលយូរជាមួយក្រុម Los Blancos ក៏ដោយក៏មានក្រុមមួយចំនួនដែលចាប់អារម្មណ៍ ក្នុងការចុះកុងត្រាជាមួយគាត់ដែរ ។

ក្រុម Paris Saint-Germain, Manchester City និង Juventus សុទ្ធសឹងស្ថិតក្រោមការត្រួតពិនិត្យពីស្ថានការណ៍របស់ Isco ហើយមានបំណងផ្តល់ឱ្យរូបគេនូវកិច្ចព្រមព្រៀងមួយដែលអាចរកប្រាក់កម្រៃបានដើម្បីអោយរូបគេចេញពីរដ្ឋធានីអេស្ប៉ាញ ។

សម្រាប់ពេលនេះគាត់កំពុងផ្តោតទៅលើការរកឃើញទម្រង់លេងដ៏ល្អបំផុតរបស់គាត់សម្រាប់ក្រុម Madrid ប៉ុន្តែគាត់អាចត្រូវបានបង្ខំឱ្យគិតឡើងវិញ ប្រសិនបើការវិលត្រឡប់របស់ខ្សែប្រយុទ្ធ Gareth Bale រូបនេះធ្វើឱ្យគាត់លេងជាកីឡាករបម្រុងក្នុងរយៈពេលយូរ ។

ប្រភពពី៖ calciomercato