ខ្សែបម្រើ Aaron Ramsey របស់ Juventus អាចចាកចេញពីក្លឹបនៅខែមករាខាងមុខនេះ។

Aaron Ramsey
Aaron Ramsey

យោងតាមកាសែត Calcio Mercato កីឡាករសញ្ជាតិវេលស៍រូបនេះលែងជាផ្នែកនៃផែនការរបស់គ្រូបង្វឹកលោក Massimiliano Allegri ទៀតហើយសម្រាប់ខែមុននេះគាត់ទើបតែបានបង្ហាញខ្លួននៅលើទីលានម្តងគត់ជាមួយនឹងម៉ោងលេងត្រឹម 7 នាទីប៉ុណ្ណោះជាមួយនឹងក្រុម Zenit ក្នុងការប្រកួត Champions League ជុំទី 3 ។

ប្រភពបានអះអាងថាក្លឹបនឹងដាក់កីឡាករវ័យ 30 ឆ្នាំរូបនេះនៅលើទីផ្សារក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមិនអាចលក់កីឡាករបាននោះទេ ក្លឹបដែលមានមូលដ្ធានក្នុងទីក្រុង ទូរីនមួយនេះ នឹងបញ្ចប់កិច្ចសន្យា 10 លានរបស់ខ្សែបម្រើ Aaron Ramsey ដែលដំណើរការរហូតដល់ឆ្នាំ 2023 ។

Ramsey ខ្លួន​ឯង​មាន​ចិត្ត​ចង់​ចាកចេញពីអ៊ីតាលី​ទៅកាន់ទឹកដីអង់គ្លេសវិញ ប៉ុន្តែ​រងចាំ​ទទួល​បាន​កញ្ចប់​ប្រាក់​បំណាច់​កុងត្រាសិន៕