​ក្រុម​សេះ​បង្កង់ Juventus បាន​ទទួល​មេរៀន​បរាជ័យ​ជា​លើក​ទី​ពីរ​ក្នុង​រដូវ​កាល​តែ​មួយ ក្រោម​ថ្វី​ជើង Lazio នៅ​លទ្ធផល ៣-១ ក្នុង​ទឹកដី​អារ៉ាប៊ីសាអូឌីត។

Juventus Vs Lazio
Juventus Vs Lazio

ប្រាក់​រង្វាន់​ប្រមាណ ៣,៥ លាន​អឺរ៉ូ​និង​ពាន Supercoppa Italiana ចុង​ក្រោយ​ត្រូវ​ធ្លាក់​ដល់​ដៃ Lazio ដែល​ជា​ក្រុម​ឈ្នះ​ជើង​ឯក Copa Italia រដូវ​កាល​ចាស់។

Juventus
Juventus ចាញ់ Lazio លទ្ធផល ៣-១

ទៅ​មើល​ការ​វាយ​តម្លៃ​ពិន្ទុ​ចេញ​ពី​គេហទំព័រ WhoScored សម្រាប់​ប្រកួត​កាល​ពី​យប់​មិញ Man Of The Match បាន​ទៅ​លើ Lulio កីឡាករ​ស្លាប​របស់​ Lazio ដែល​បាន​ពិន្ទុ ៨,៣ ជា​អ្នក​សម្រេច​គ្រាប់​បាល់​មួយ​ក្នុង​ចំណោម​គ្រាប់​បាល់​ទាំង​បី។

Supercoppa Italiana
ក្រុម Lazio ឈ្នះពាន Supercoppa Italiana

ដោយ​ឡែក​សម្រាប់ Juventus គឺ Cristiano Ronaldo ធ្វើ​បាន​ល្អ​ជាង​គេ​ដោយ​បាន ៧,៣ ពិន្ទុ ខណៈ Paulo Dybala បាន ៧,២ ពិន្ទុ (ជា​អ្នក​រក​គ្រាប់​បាល់)។ កីឡាករ​បាន​ពិន្ទុ​ទាប​បំផុត​គឺ Bentancur ដែល​ជា​អ្នក​រង​កាត​ក្រហម​ចុង​ម៉ោង ​ហាក់​មិន​សូវ​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ​តំបន់​បម្រើ​ឲ្យ​ក្លឹប​ទាល់​តែ​សោះ រុញ​ឲ្យ​រូប​គេ​ទទួល​បាន​ត្រឹម ៥,៨ ពិន្ទុ​ប៉ុណ្ណោះ៕