Kaka អតីតខ្សែបម្រើប្រេស៊ីលបានប្រកាសចូលនិវត្តន៍

អតីតប្រធានក្រុមជម្រើសជាតិប្រេស៊ីល Kaka បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករកាលពីថ្ងៃអាទិត្យដោយបង្ហាញថា អាជីពជាអ្នកគ្រប់គ្រងនៅក្លឹបចាស់ AC Milan របស់គាត់អាចមាននៅលើការសម្រេចចុងក្រោយរបស់គាត់ ។
ម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ 2007 បានប្រាប់ទូរទស្សន៍ Globo ថា “ខ្ញុំកំពុងរៀបចំដើម្បីបន្តក្នុងកីឡាបាល់ទាត់និងមានតួនាទីផ្សេងគ្នា ប៉ុន្តែខ្ញុំនឹងលែងក្លាយជាកីឡាករអាជីពទៀតហើយ” ។
គាត់បន្តទៀតថា “ខ្ញុំចង់ចូលរួមក្នុងក្លឹបមួយដែលមានតួនាទីដូចជាអ្នកចាត់ការ និងប្រធានផ្នែកកីឡាម្នាក់ដែលនៅចន្លោះទីលាននិងក្លឹប” ។
Kaka វ័យ 35 ឆ្នាំបាននិយាយថា AC Milan ថ្មីៗនេះបានធ្វើសំណើរនេះ ។ Kaka ដែលជាផ្នែកមួយនៃក្រុមឈ្នះពាន World Cup ឆ្នាំ 2002 របស់ប្រេស៊ីល ។
គាត់បានចាប់ផ្តើមអាជីពជាតារាបាល់ទាត់របស់គាត់ជាមួយ Sao Paulo នៅប្រេស៊ីលជាកន្លែងដែលការសម្តែងរបស់គាត់បានទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹបធំៗនៅអឺរ៉ុប និងបានជំរុញឱ្យផ្លាស់ទៅ Milan នៅឆ្នាំ 2003 ។
វាជាពេលដែលនៅ Milan ដែល Kaka បានឈ្នះពានរង្វាន់ Ballon d’Or ដែលត្រូវបានផ្តល់ជារៀងរាល់ឆ្នាំដល់កីឡាករល្អបំផុតរបស់ពិភពលោក។ គាត់គឺជាកីឡាករចុងក្រោយក្រៅពី Cristiano Ronaldo ឬ Lionel Messi ក្នុងការទទួលបានរង្វាន់នេះ ។
ប្រភពពី៖ jamaicaobserver