Harry Kane ដែលជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេនៅ World Cup នឹងពាក់ស្បែកជើងមាសលេងជាមួយអេស្ប៉ាញនៅឯកីឡដ្ឋាន Wembley សម្រាប់ពាន UEFA National League នាវេលាម៉ោង 1:45នាទីយប់នេះ។

Harry Kane
Harry Kane

ការប្រកួតនេះពានរង្វាន់ UEFA National League នេះ វាជាប្រកួតដំបូងរបស់តោកំណាចអង់គ្លេស ក្រោយពីប្រកួតបាល់ទាន់ World Cup ចប់។ ពេលនោះដែរ Kane បានបញ្ចប់ក្នុងនាមជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេដែលស៊ុតបញ្ចូលទីបាន 6 គ្រាប់សរុបទាំង 7ប្រកួត នឹងបានជួយឱ្យអង់គ្លេសឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ។

តារាឆ្នើមរបស់ Tottenham រូបនេះ យកស្បែកជើងមាសរបស់គាត់ដែរបានមកពី World Cup ពាក់លេងប្រកួតទល់នឹងអេស្ប៉ាញនៅឯកីឡដ្ឋាន Wembley យប់នេះហើយ។ ដើម្បីអបអរភាពជោគជ័យនេះ ជូនក្រុមហ៊ុន Nike ដែលបានផលិតស្បែកជើងពណ៌មាស សម្រាប់គាត់តែម្ដង។ ដោយស្បែកជើងនោះដោយបោះពុម្ពអក្សរពីខាងក្នុងបាត់ថា Lane, Lion, Leader ៕

ប្រភពពី៖ FotMob