កាលពីរដូវក្ដៅឆ្នាំមុន ខ្សែប្រយុទ្ធ Harry Kane នៃក្លិប Tottenham Hotspur ប៊ិះនឹងចាកចេញពីទ្រនំចាស់ផ្លាស់ទៅក្លិបមេឃខៀវ Manchester City ទៅហើយប៉ុន្តែដោយសារការចរចាមិនត្រូវតម្លៃគ្នា។

Harry Kane
Harry Kane

ទើបភាគីលោក Pep Guardiola បានងាកមកទិញយក ខ្សែបម្រើ Jack Grealish ជាអតីតប្រធានក្រុមរបស់ Aston Villa ក្នុងតម្លៃជាង ១៣៤លានដុល្លារវិញ។

ដូច្នេះហើយ Manchester City គ្មានគម្រោងចង់ទិញយកប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះឡើយ។ ឥលូវនេះយោងតាមសារព័ត៌មាន El Nacional គឺ Kane ចង់ផ្លាស់ទៅក្រៅលីគអង់គ្លេសវិញគឺទៅក្លិប Real Madrid ស្ថិតនៅក្របខណ្ឌ La Liga ប្រទេសអេស្ប៉ាញ។

លោក Antonio Conte បានបើកភ្លើងខៀវឲ្យ កីឡាករវ័យ២៨ឆ្នាំរូបនេះចាកចេញ ប៉ុន្តែគេមិនដឹងទេថា Real Madrid ព្រមទិញយកគេឬអត់ព្រោះក្លិបកំពុងតាមទិញយក Kylian Mbappe និង Erling Haaland ៕