photo of Harry Kane
Harry Kane កីឡាករ​របស់ក្រុម Tottenham Hotspur

Brighton & Hove Albion បាន​ខិត​ជិត​ទៅ​តំបន់សុវត្ថិភាព ក្រោយ​រកបាន​មួយពិន្ទុពី​ Tottenham Hotspur ក្នុងជំនួប Premier League កាលពីយប់មិញនេះ។

ពិតណាស់ គ្រាប់​បាល់​របស់​ក្រុម​ Tottenham Hotspur ​រក​បាន​​ដោយ​ Harry Kane នៅ​នាទី​​48 ​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​កើន​គ្រាប់​ដល់​26 ​គ្រាប់ តាម​ពី​ក្រោយ​ Mohamed Salah របស់​ Liverpool ដែល​មាន​30​គ្រាប់​ឈរ​កំពូល​តារាង​ស្បែកជើង​មាសនៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេស Premier League ។

ប៉ុន្តែនៅនាទីទី​50 Pascal Gross តាមស្មើ​បានវិញ​ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទី។ លទ្ធផល​ស្មើ​គ្នា​ធ្វើ​ឲ្យ​ក្រុម Brighton & Hove Albion ស្ថិត​នៅ​លេខ​ 13​មាន​ មាន​8 ​ពិន្ទុ​លើ​តំបន់​គេ​កាត់​ចោល៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ theguardian