ខ្សែបម្រើសញ្ចាតិបារាំង N’Golo Kante បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្លឹបតោខៀវ Chelsea រយៈពេល 5ឆ្នាំទៀតដោយប្រាក់ឈ្នួល ​29ម៉ឺន​ផោនក្នុងមួយសប្តាហ៍។

Kante ចុះហត្ថលេខាថ្មីជាមួយ Chelsea ប្រាក់​ឈ្នួល ​29ម៉ឺន​ផោនក្នុងមួយសប្តាហ៍
Kante ចុះហត្ថលេខាថ្មីជាមួយ Chelsea ប្រាក់​ឈ្នួល ​29ម៉ឺន​ផោនក្នុងមួយសប្តាហ៍

កុងត្រាថ្មីរយៈពេល 5ឆ្នាំនេះកីឡាករវ័យ 27ឆ្នាំនឹងទទួលបានប្រាក់ឈ្នួល ​29ម៉ឺន​ផោនក្នុងមួយសប្តាហ៍ ខណៈដែរកុងត្រារបស់លោក បានត្រឹមតែ 15ម៉ឺន​ផោនក្នុងមួយសប្តាហ៍ប៉ុណ្នោះ។ គាត់ត្រូេះបាន Chelsea ទិញពី Leicester នៅឆ្នាំ 2016 ក្នុង​តម្លៃ​ 32​លាន​ផោន បន្ទាប់​ពី រូប​គេ​បាន​ជួយ​ក្លឹប​ Leicester ឱ្យឈ្នះ​ពាន​ Premier League ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​។

Kante បង្ហាញខ្លួនជាង 100 ប្រកួតសម្រាប់ក្លឹបនេះ ហើយក៏បានឈ្នះពានរង្វាន់ជាបុគ្គលជាច្រើនផងដែរដោយក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ Chelsea នៅឆ្នាំ 2016-17 និងកីឡាករឆ្នើមប្រចាំឆ្នាំរបស់ Chelsea នៅឆ្នាំ 2017-18 ។ គាត់ក៏ជាកីឡាករឆ្នើមប្រចាំឆ្នាំនៅក្របខ័ណ្ឌ Premier League ផងដែរនៅឆ្នាំ 2016-17៕

ប្រភព៖ Goal