ក្រុមអធិរាជស Real Madrid បានយកឈ្នះទៅលើក្រុម Shakhtar Donetsk ក្នុងលិទ្ធផលដ៏លើសលប់ ៥ ទល់នឹង ០ នៅក្រៅដីក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គជម្រុះជុំទី ៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក NSC កាលពីយប់មិញ។

Karim Benzema
Karim Benzema

Karim Benzema គឺជាអ្នកដែលរកគ្រាប់បាល់ចុងក្រោយក្នុងចំណោមគ្រាប់បាល់ទាំង ៥ នៅយប់មិញដែលសម្រេចបាននូវគ្រាប់បាល់ទី ២៩០ សម្រាប់ក្លឹបស្មើនឹងកំណត់ត្រារបស់អតីតកីឡាករ Santillana ។

បច្ចុប្បន្នកីឡាករសញ្ជាតិបារាំងរូបនេះគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទី ៤ ក្នុងប្រវត្តិសាស្ត្រក្លឹប Real Madrid ដោយមានតែអតីតកីឡាករ Alfredo Di Stefano ស៊ុតបាន ៣០៨គ្រាប់, Raul ស៊ុតបាន៣២៣គ្រាប់និង Cristiano Ronaldo ស៊ុតបាន៤៥០គ្រាប់ ៕