ខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Karim Benzema មានភាគរយខ្ពស់ក្នុងការអវត្តមានជួយក្រុមទល់នឹង Barcelona នៅចុងសប្តាហ៍នេះ។

Karim Benzema
Karim Benzema

ជាការពិតណាស់ នៅថ្ងៃអាទិត្យនេះ Real Madrid នឹងត្រូវបើកទ្វារកីឡដ្ឋាន Santiago Bernabeu របស់ខ្លួនស្វាគមន៍ Barcelona នៃការប្រកួតក្របខណ្ឌ La Liga ខណៈ កាលពីប្រកួតជើងទី១ ក្រុមអធិរាជសទទួលបានជ័យជម្នះក្នុងលទ្ធផល ២ទល់នឹង១។

យ៉ាងណាក៏ដោយ សម្រាប់ជំនួបដ៏សំខាន់នេះ Real Madrid មានភាគរយខ្ពស់ណាស់ដែលត្រូវលេងដោយគ្មានវត្តមានរបស់ Benzema បន្ទាប់ពីរូបគេមានបញ្ហារបួស។

ខណៈ លោក Carlo Ancelotti ទំនងជានឹងមិនបង្ខំឲ្យគេចូលលេងឡើយ ដោយសារ ក្រុមត្រូវមានភារកិច្ចសំខាន់ទល់នឹង Chelsea នៃក្របខណ្ឌ Champions League នៅខែមេសាខាងមុខ៕