អនុប្រធានក្លឹប West Ham លោកស្រី Karren Brady បាននិយាយអំពីអតីតគ្រូបង្វឹករបស់ក្លឹប លោក Slaven Bilic ដែលនាងអះអាងថាបានបាត់បង់នៅគំនិត នៅក្នុងក្លឹប។

Bilic ត្រូវបានគេបណ្តេញចេញពីក្លឹប Hammers នៅពេលក្រុមបានធ្លាក់មកនៅបាតតារា បន្ទាប់ពីចាប់ផ្តើមរដូវកាលក្របខ័ណ្ឌ Premier League ឆ្នាំ 2017/18 ។

Photo of Karren Brady
West Ham vice-chairman Karren Brady

 

អតីតគ្រូបង្វឹករបស់ក្រុម Hajduk Split , Croatia , Lokomotiv Moscow ហើយក៏ជាប្រធានក្រុម Besiktas បានរងការបរាជ័យជាច្រើនក្នុងការដេញដណ្តើមលេខរៀង ដើម្បីធ្វើឱ្យក្រុម West Ham អាចក្លាយជាក្រុមដែលមានការប្រកួតប្រជែងនៅលើកំពូលតារាង។

នៅក្នុងរដូវកាលដំបូងរបស់គាត់ដែលទទួលបន្ទុកក្នុងក្រុម ក្រូអាត បានដឹកនាំក្រុមរបស់គាត់បានលេខរៀងទីប្រាំពីរ និងពិន្ទុដ៏ល្អបំផុតដែលមិនធ្លាប់មានក្របខ័ណ្ឌ Premier League របស់ពួកគេ។

Photo of West Ham
Slaven Bilic manager of West Ham

Bilic បានបន្តពង្រឹងក្រុម ប៉ុន្តែការបាត់បង់កីឡាករខ្សែប្រយុទ្ធ Dimitri Payet គឺជាការខកចិត្តមួយហើយ Brady បាននិយាយថា Bilic បានតស៊ូជាមួយនឹងការខកចិត្តពីរដង ដែលកីឡាករក្រុមបាន ចាកចេញពីក្លឹប។

Brady បានប្រាប់ The Sun ថា: “គាត់មិនដែលបានជាសះស្បើយឡើងវិញទេ បន្ទាប់ពីកីឡាករ (Payet) បានធ្វើកូដកម្មហើយបានវិលត្រឡប់ទៅកាន់ទឹកដី Marseille វិញ។

គាត់បានចាប់ផ្តើមអស់ពីគំនិតនៅពេលដែលការបែកបាក់ដំបូងរបស់ក្រុមចំពោះអាកប្បកិរិយារបស់ Payet ហើយបានថយចុះតិចជាងមួយឆ្នាំក្រោយមកអ្នកចាត់ការរូបនេះក៏បានសម្រាច់ចិត្តចាកចេញផងដែរ” ។

“គាត់មិនដែលខ្លាចការពិតដែលនិយាយពីវាទេ ហើយយើងចូលចិត្តគាត់សម្រាប់រឿងនេះ ។ David Sullivan, David Gold និងខ្ញុំ តែងតែមានអារម្មណ៍សោកសៅអំពីគាត់សូម្បីតែក្នុងពេលវេលាដ៏ល្អក៏ដោយ” ។

“ការបណ្តេញនេះគឺនៅក្នុងវិធីមួយចំនួនងាយស្រួលបំផុត និងក្នុងករណីដទៃទៀតដែលពិបាកបំផុត។ យើងចង់បាន Slaven ប៉ុន្តែយើងមិនអាចធ្វើបានទេ។ គាត់នឹងយល់” ។

ប្រភពពី៖ foxsports asia