លោក Roy Keane ចេញមុខរិះគន់ ខ្សែប្រយុទ្ធ Edinson Cavani ថា លេងបាល់អន់ខ្លាំងណាស់ កាលពីយប់មិញ។

Roy Keane នឹង Edinson Cavani
Roy Keane នឹង Edinson Cavani

ជាការពិតណាស់ ក្រុម​ Man Utd បានប្រកួតទល់នឹងក្រុម Aston Villa កាលពីយប់មិញ នៅឯកីឡដ្ឋាន Villa Park ដោយបញ្ចប់ក្នុងលទ្ធផល ២ ទល់នឹង ២ ចែកគ្នាម្នាក់មួយពិន្ទុ។

ជាក់ស្តែងកាលពីយប់មិញនេះ​ ក្រុម Man Utd បាននាំមុខ Aston Villa ២គ្រាប់មុនហើយ ក៏ប៉ុន្តែត្រូវបានកីឡាករ Jacob Ramsey និង​ កីឡាករចំណូលថ្មី Philippe Coutinho ជួយវាយបកបានវិញ។

លោក Keane បាននិយាយថា៖ “ពេលដែលក្រុម Man Utd នាំមុខ​ ២ ទល់នឹង ០ មុន អ្នកទាំងអស់គ្នាប្រហែលជាគិតថា បាល់នេះដឹងតែ Man Utd ឈ្នះហើយ ក៏ប៉ុន្តែធាតុពិតគ្មានទេ គឺ Man Utd មានចំណុចខ្សោយមួយគឺ អន់តំបន់បម្រើ ដូច្នេះហើយទើបគេងាយវាយបកបាន។ មួយវិញទៀត ខ្ញុំឃើញ Cavani ក៏លេងអន់ណាស់ដែរ កាលពីយប់មិញ ហើយខ្ញុំមិនយល់ទេថា ឃើញលេងអ៊ីចឹងហើយ នៅគ្រូដាក់ឲ្យលេងពេញម៉ោងទៀត” ៕