អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda បានផ្តើមរដូវកាលដ៏ល្អជាមួយក្លិប Melbourne Victory នៅ A League ដោយក្រសោប​បានពានកីឡាករលេងល្អបំផុត Player of the Month ប្រចាំខែវិច្ឆិកា ។

Keisuke Honda
Keisuke Honda ជាប់ Player of the Month នៅលីគកំពូលអូស្ត្រាលី

អតីតកីឡាករជម្រើសជាតិជប៉ុន ទើបតែប​ង្ហាញខ្លួនបាន៦ប្រកួតប៉ុណ្ណោះ ប៉ុន្តែរកបានដល់ទៅ៤គ្រាប់។ សមឹទ្ធិផលនេះ បានជួយឲ្យលោកជាប់ឆ្នោតជាកីឡាករលេងល្អបំផុតនៅប្រទេសបាល់ទាត់ទំនើបមួយនេះ។

Honda មានការងារទ្វេដងអំឡុងពេលចូលលេងឲ្យក្រុមអូស្ត្រាលី ដោយត្រូវចែកពេលវេលាមួយផ្នែកមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា។ ប៉ុន្តែយ៉ាងណាក្តី លោកនៅព្យាយាមហ្វឹកហាត់ខ្លួនឯង និងរក្សាទម្រង់លេងស្ទើរឥតខ្ចោះអោយក្រុម Melbourne។

បច្ចប្បន្ននៅ A League ក្រុមរបស់ Keisuke Honda កំពុងឈរលេខ២ មាន១៥ពិន្ទុ ពីការប្រកួតឈ្នះ៥ចាញ់២ តាមពីក្រោមក្រុមកំពូលតារាងចំនួន២ពិន្ទុ។

PFA Player of the Month Award for Keisuke

Deserved recognition for Keisuke Honda! Here he is collecting Professional Footballers Australia's November Player of the Month award.

Posted by Melbourne Victory on Sunday, 9 December 2018