តាមការបញ្ជាក់របស់គ្រូបង្វឹកជម្រើសជាតិកម្ពុជា Félix Agustín González Dalmás នៅក្នុងសន្និសីទព័ត៌មាននៃការប្រកួត AFF Suzuki Cup 2018 ថាអ្នកចាត់ការទូទៅ Keisuke Honda នឹងមិនមានវត្តមានក្នុងការប្រកួតថ្ងៃស្អែកនោះទេ ។

photo of Keisuke Honda
លោក Keisuke Honda នឹងមិនមានវត្តមានក្នុងការប្រកួតថ្ងៃស្អែករបស់កម្ពុជាឡើយ

លោក Felix បានបង្ហាញថា អវត្តមានរបស់អ្នកចាត់ការទូទៅក្រុម អាចនឹងជះឥទ្ធិពលខ្លះដល់ក្រុម ដោយសង្ឃឹមថាលោក Honda នឹងអាចមកចូលរួមក្នុង ២-៣ប្រកួតចុងក្រោយដើម្បីជាកម្លាំងបន្ថែមដល់ក្រុមជម្រើសជាតិកម្ពុជា ។

គួរឱ្យដឹងថា នៅក្នុងប្រទេសអូស្ត្រាលី លោក Keisuke Honda នឹងត្រូវបន្តហ្វឹកហាត់ជាមួយក្រុម Melbourne Victory ដើម្បីប្រកួតសប្តាហ៍ទី ៤ ក្នុងលីគកំពូលអូស្រ្តាលី ជាមូលហេតុលោកមិនអាចមកចូលរួមដឹកនាំក្រុមជម្រើសជាតិបាន ហើយម្យ៉ាងវិញទៀត ពានរង្វាន់ AFF មិនស្ថិតក្រោមប្រកួតផ្លូវការរបស់ FIFA នោះទេ ៕

photo of Keisuke Honda
photo of Keisuke Honda

គួររំលឹកថា ក្រោយកាន់តំណែងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Honda បានដឹកនាំការប្រកួតផ្ទាល់ដំបូងបំផុតរបស់ខ្លួន កាលពីប្រកួតមិត្តភាពចាញ់ ម៉ាឡេស៊ី ១ ទល់នឹង ៣ នៅពហុកីឡដ្ឋានជាតិ កាលពីខែកញ្ញាកន្លងទៅ ៕