Keita ត្រូវបញ្ជូនទៅមន្ទីរពទ្យក្រោយរងរបួសខ្នងអំឡុងការប្រកួត Liverpool ចាញ់ Napoli យប់មិញ

កីឡាករខ្សែបម្រើ Naby Keita របស់ក្រុមហង្សក្រហម Liverpool ត្រូវបានបញ្ជូនទីកាន់មន្ទីរពេទ្យកាលពីយប់ថ្ងៃពុធ បន្ទាប់ពីកីឡាកររូបនេះមានបញ្ហារបួសខ្នងអំឡុងពេលប្រកួត Liverpool ប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Napoli ១-០ នាក្របខ័ណ្ឌ Champions League បន្ទាប់ពីចូលលេងអោយក្រុមបាន១៩នាទី។

ខ្សែបម្រើសញ្ជាតិហ្គីណេរូបនេះត្រូវបានសែងចេញពីទីលាននៅនាទីទី២០បន្ទាប់ពីទទួលការព្យាបាលយ៉ាងយូរបន្ទាប់ពីប៉ះបង្គិចជាមួយកីឡាករ Lorenzo Insigne ដែលរកបានគ្រាប់បាល់ជួយឲ្យក្រុម Napoli ទទួលបានជ័យជំនះ ។
យោងតាមវេបសាយផ្លូវការរបស់ Liverpool បានអោយដឹងថា Keita កំពុងឆ្លងកាត់កាត់ការពិនិត្យសុខភាពមួយដើម្បីវាយតម្លៃស្ថានភាពរបួស។ មិនទាន់មានការសម្រេចចិត្តណាមួយនៅឡើយទេថារូបគេនិងត្រូវធ្វើការវះកាត់ រឺត្រូវសម្រាក ព្យាបាលរបួសរយៈពេលយូរប៉ុណ្ណា។

គួរបញ្ជាក់ថា ខ្សែបម្រើសញ្ជាតិហ្គីណេ Keita វ័យ ២៣ឆ្នាំដែលបានផ្ទេរពីក្រុម RB Leipzig ក្នុងតម្លៃ ៤៨លានផោននៅរដូវក្តៅនេះ។ Keita បានបង្ហាញខ្លួន ៩លើកសម្រាប់ក្រុម Liverpool នៅរដូវកាលនេះរួមទាំងការចាប់ផ្តើម ៤ប្រកួតនៅក្របខ័ណ្ឌ Premier League ។

