photo of  Khmer Real Estate Cup
សកម្មភាព​ប្រកួត​រវាង Khmer United និង Bayon ម្សិលមិញ

ក្រុម​ Khmer United បាន​លត់​ក្រុម​បាល់ទាត់​ Bayon Wanderers ៥-២ កាល​ពី​ម្សិល​មិញ​នេះ​ ដើម្បី​លើក​ពាន Khmer Real Estate Cup 2018 នៅទីលាន​ ដុន​បូស្កូ​។

​សម្រាប់​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​បាន​បើក​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង ប៉ុន្តែ​ត្រូវ​បាន​ក្រុម​របស់​លោក​ គឹម ហ៊ាង Khmer United រក​បាន​គ្រាប់​បាល់​នាំ​មុខ​មុន​នៅ​នា​ទី​ទី​២៨ នាំ​មុខ​បាន​តែ​ប៉ុន្មាន​នាទី​​ក្រុម​ Bayon បាន​បើក​ការ​វាយ​សម្រុក​​វិញ រហូត​ដល់​នាទី​ទី​៣១ ខ្សែ​ការពារ​របស់​ Khmer United បាន​បង្ក​កំហុស​​ក្នុង​ប្រអប់​គ្រោះថ្នាក់ ដែល​ជា​ហេតុ​នាំ​ឲ្យ​ Bayon ទទួល​បាន​បាល់​តាម​ស្មើ​ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទី។ ចប់​វគ្គ​ទី​១​ក្រុម​ទាំង​ពីរ​បញ្ចប់​ដោយ​លទ្ធផល​១-១។

ចូល​ដល់​វគ្គ​ទី​២ Khmer United បាន​នាំ​មុខ​ជា​ថ្មី​ ២-១ នៅ​នាទី​ទី​៦២ ការ​នាំ​មុខ​នេះ​មិន​ទាន់​បាន​ប៉ុន្មាន​នាទី​​ផង​ពោល​គឺ​នាទី​ទី​៦៥ Khmer United ទទួល​បាន​បាល់​ប៉េណាល់ទី​មួយ​គ្រាប់​ទៀត​ក្រោយ​ពេល​កីឡាករ​របស់ Bayon បង្ក​កំហុស​ក្នុង​តំបន់​គ្រោះ​ថ្នាក់​ ដែល​ជា​ហេតុ​នេះ​ឲ្យ​ Khmer United នាំ​មុខ​៣-១។ ការ​​នាំ​មុខ​៣-១​​របស់ Khmer United បាន​ធ្វើ​ឲ្យ Bayon ប្រឹងប្រែង​ស្វែង​រក​គ្រាប់​បាល់​មក​វិញ​ ប៉ុន្តែ​មិន​អាច​ធ្វើ​បាន​ ផ្ទុយ​ទៅ​វិញ​បាន​ធ្វើ​ឲ្យ Khmer United បន្ថែម​គ្រាប់​ទី​៤ នៅ​នាទី​ទី​៨៣ និង​បន្ថែម​គ្រាប់​ទី​៥ នៅ​​នាទីទី​​៨៩។ មុន​បញ្ចប់​ការ​ប្រកួត​ក្រុម Bayon បាន​បន្ដែម​គ្រាប់​ទី​២​វិញ​នោ​​នាទី​ទី​៩០​+ ។ ចប់​ការ​ប្រកួត​ Khmer United យក​ឈ្នះ Bayon Wanderers ៥-២ ។

photo of  Khmer Real Estate Cup
សកម្មភាព​ប្រកួត​រវាង Khmer United និង Bayon ម្សិលមិញ

សម្រាប់​​​ជើង​​ឯក​ Khmer Real Estate លីគ​បាន​ទៅ​លើ Avatar ស្រប​ពេល​ជើង​ឯក​ Khmer United គ្រង​ជើង​ឯក​​ Khmer Real Estate Cup ។

សម្រាប់​រង្វាន់​

  • លេខ​ ១ ​បាន​ទៅ​លើ​ក្រុម Avatar ដែល​ទទួល​បាន​ពាន​ Khmer Real Estate លីគ​២០១៨​​ ក្រោយ ១៩​ប្រកួត​បាន​ពាន​១ មេដាយ​មាស​២៥ បាល់​ចំនួន ៣ គ្រាប់ និង​ប្រាក់​ ៨លាន​រៀល។
  • លេខ ២ ពាន​ Khmer Real Estate លីគ​២០១៨​​ ក្រោយ ១៩​ប្រកួត​​បាន​ទៅ​លើ​ក្រុម Khmer United ដែល​ទទួល​បាន​ពាន​១ ​បាល់​ទាត់​៣​គ្រាប់​ទឹក​ប្រាក់ ៦​លាន​រៀល​។
  • លេខ​ ៣ ពាន​ Khmer Real Estate លីគ​២០១៨​​ក្រោយ ១៩​ប្រកួត​ បាន​ទៅ​លើ​ក្រុម Bayon Wanderers ដែល​​ទទួល​បាន​ពាន​១​បាល់ទាត់​៣​គ្រាប់​ និង​ទឹក​ប្រាក់​ចំនួន ៤​លាន​រៀល
  • លេខ​ ៤ ពាន​Khmer Real Estate លីគ​២០១៨​​ក្រោយ ១៩​ប្រកួត​បាន​ទៅ​លើ​ក្រុម Blue Dragon ដែល​​ទទួល​បាន​ពាន​១​បាល់​ទាត់​ចំនួន ៣​ គ្រាប់​ និង​ទឹក​ប្រាក់​២​លាន​រៀល​
  • លេខ​ ៥​ ពាន​ Khmer Real Estate លីគ​២០១៨​​ក្រោយ ១៩​ប្រកួត​​ បាន​ទៅ​លើ RIEL PP ទទួល​បាន​ពាន​១​បាល់ទាត់​ចំនួន ៣ គ្រាប់​​ និង​ប្រាក់​រង្វាន់​១​លាន​រៀល
  • ក្រុម​ Fair Play ​បាន​ទៅ​លើ​ក្រុម​ ទន្សោង ដែល​ទទួល​បាន​ប្រាក់​រង្វាន់ ៥០​ម៉ឺន​រៀល
photo of Khmer United
Khmer United លើក​ពាន Khmer Real Estate Cup
photo of Khmer United
Khmer United លើក​ពាន Khmer Real Estate Cup

ប្រភព៖ sabay