ខ្សែការពារ Kieran Trippier របស់ Atletico អាចបន្តអាជីពរបស់គាត់នៅ Manchester United ។

Kieran Trippier
Kieran Trippier

ប្រភពពីកាសែតអង់គ្លេស Evening News បានដកស្រង់សំដីរបស់ប្រភពពត៌មាន Manchester Evening News បានអោយដឹងថាកីឡាករអង់គ្លេសរូបនេះចង់ផ្លាស់ទៅកាន់ក្លឹប Manchester ហើយជឿជាក់ថាកិច្ចព្រមព្រៀងមួយនឹងត្រូវធ្វើឡើងមុនចប់រដូវកាលដោះដូរកីឡាករនារដូវក្តៅ។

Trippier បានយល់ព្រមលើកិច្ចព្រមព្រៀងផ្ទេរជាមួយ United មុនពេល Euro ២០២០ ចាប់ផ្តើម។ កុងត្រារបស់ Kieran Trippier  ជាមួយ Atletico នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៣ ហើយខាងក្រុម Atletico Madrid អាចនឹងលក់រូបគេដើម្បីរកលុយបន្ថែម។

ក្រុមបិសាចក្រហម Manchester United កំពុងមានបំណងចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអង់គ្លេស Kieran Trippier។ វាត្រូវបានគេចង្អុលបង្ហាញថាខ្សែការពាររូបនេះមិនមានបំណងធ្វើជាអ្នកជំនួសទេតែគាត់ចង់ជំនួស Aaron Wan-Bissaka ក្នុងការចាប់ផ្តើម ។

បុគ្គលិករបស់ Man United មិនពេញចិត្តនឹងការចូលរួមចំណែករបស់ Wan-Bissaka ក្នុងការវាយប្រហារកាលពីរដូវកាលមុន។ Trippier គឺជាអ្នកការពារសកម្មជាងគេក្នុងរឿងនេះ។ កីឡាករវ័យ ៣០ ឆ្នាំរូបនេះបានលេង ២៨ ប្រកួតនៅ La Liga កាលពីរដូវកាលមុននិង Assists ៦ លើក។