អតីតខ្សែការពាររបស់ក្លឹបហង្សក្រហម Liverpool កីឡាករ Ragnar Klavan បានប្រាប់ឱ្យដឹងថា អតីតមិត្តរួមក្រុមរបស់លោក Mohamed Salah និង Alisson គឺជាអ្នកប្រាប់ខ្ញុំឱ្យខ្ញុំផ្លាស់ទៅលេងនៅអីតាលី​ Serie A គឺក្លឹប Cagliari

Ragnar Klavan , Alisson Becker , Mohamed Salah
Ragnar Klavan , Alisson Becker , Mohamed Salah

ខ្សែការពារសញ្ចាតិអេស្តូនីរូបនេះបានផ្លាស់ពី Liverpool ទៅក្លឹប Cagliari នៅរដូវ 2018/19 នេះឯង។ ក្រោយពីគ្រូបង្វឹកសញ្ចាតិអាល្លឺម៉ង់លោក Jurgen Klopp ទិញពីក្លឹប Augsburg ដែរលេង​ក្របខ័ណ្ឌ Bundesliga របស់អាល្លឺម៉ង់ក្នុងតម្លៃ 2លានផោន​នៅឆ្នាំ 2016។

កីឡាករវ័យ 32ឆ្នាំរូបនេះ ក្រោយពីកុងត្រារបស់លោកអស់សពុលភាពជាមួយហ្សក្រហម គឺមានក្លឹបជាច្រើនដែរទាក់ទង់ចង់បានគាត់។ ប៉ុន្តែគាត់ជ្រើសរើសចូលរួមជាមួយក្រុម Cagliari នៅអីតាលីវិញ ការជ្រើសរើសនេះគឺលោកមិនមែនជ្រើសរើសដោយចិត្តខ្លួនឯងនោះទេ គឺលោកបានពិភាក្សាជាមួយមិត្តរួមក្រុមហង្សក្រហម Salah និង Alisson ខណៈដែរអ្នកទាំងពីសុទ្ធតែមានបទពិសោធន៍នៅក្នុងប្រទេសអ៊ីតាលីជាច្រើនឆ្នាំមកហើយ ៕

ប្រភពពី៖ Metro