លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានច្រានចោលការចោទប្រកាន់របស់លោក Pep Guardiola គ្រូបង្វឹកនៃក្រុម Manchester City ថា ខ្សែប្រយុទ្ធ Sadio Mane គឺជាអ្នកធ្វើពុតជាដួល នៅមុនពេលក្រុមទាំង២ ជួបគ្នាក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅចុងសប្តាហ៍ក្រោយ។

Jurgen Klopp and Sadio Mane
លោក Jurgen Klopp  និង ខ្សែប្រយុទ្ធ Sadio Mane

Mane បានរងពិន័យកាតក្រហម ក្រោយពីមិនអាចខកខានក្នុងការទទួលបានបាល់ប៉េណាល់ទី ហើយបន្ទាប់មក បានជួយឲ្យមិត្តរួមក្រុមស៊ុតបាល់បញ្ចូលទី១គ្រាប់ មុននឹងរកបានគ្រាប់បាល់ឈ្នះ ក្នុងពេលក្រុមខ្លួនយកឈ្នះ ២-១ នៅលើទឹកដីក្រុម Aston Villa កាលពីថ្ងៃសៅរ៍។

photo of Sadio Mane
ខ្សែ​ប្រយុទ្ធ Sadio Mane

លោក Guardiola ដែលក្រុមរបស់លោកក៏បានស៊ុតបាល់បញ្ចូលទីនៅចុងម៉ោង ដើម្បីផ្តួលក្រុម Southampton ផងដែរនោះ បាននិយាយទាក់ទងនឹងតារាឆ្នើមអន្តរជាតិសេណេហ្គាល់រូបនេះ ថា៖ «ពេលខ្លះ រូបគេបានធ្វើពុតជាដួល។ ពេលខ្លះ រូបគេមានជំនាញខាងស៊ុតបាល់ដ៏អស្ចារ្យនៅនាទីចុងក្រោយ»។

Aston Villa Vs Liverpool
Aston Villa Vs Liverpool

លោក Klopp ដែលត្រៀមរៀបចំក្រុមខ្លួនសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League ជាមួយនឹងក្រុម Genk នៅរាត្រីនេះ បានច្រានចោលការចោទប្រកាន់នោះ តាមរយៈការបញ្ជាក់ថា៖ «ខ្ញុំមិនប្រាកដ១០០% ថា លោកបាននិយាយអំពី Sadio ឬក៏យើង ឡើយ»។ លោកបានបន្ថែមទៀតថា៖ «ខ្ញុំមិនបានឮឈ្មោះរបស់ Sadio ឬដឹងពីរបៀបដែលយើងបានដឹងឲ្យបានឆាប់ចំពោះបញ្ហាដែលកើតឡើងក្នុងការប្រកួតឡើយ។ ខ្ញុំអាចនិយាយថា Sadio មិនមែនជាអ្នកធ្វើពុតជាដួលឡើយ។ ក្នុងការប្រកួតជាមួយនឹង Aston Villa រូបគេបានរងនូវការប៉ះទង្គិច និងបានដួល»៕