ទាក់ទង​នឹង​ការ​មក​ដល់​របស់​ ខ្សែ​ប្រយុទ្ធ​ Erling Haaland ទៅកាន់​​ Manchester City រដូវកាល​ខាង​មុខ​នេះ​ លោក​ Jurgen Klopp អ្នកចាត់ការ​ក្លឹប​ Liverpool បាន​និយាយ​ក្រោយ​ប្រកួត​ឈ្នះ​ Aston Villa ២-១ យប់មិញ​ថា​ ខ្សែ​ប្រយុទ្ធ​រូប​ហ្នឹង​ អាច​ជួយ​ច្រើន​ដល់​ក្លឹប​ហ្នឹង​ឲ្យ​កាន់​តែ​ល្អ​បន្ថែម​ទៀត​។

Erling Haaland
Erling Haaland

លោក​ Klopp បាន​និយាយ​ថា​៖” Haaland ជា​កីឡាករ​ដ៏​ល្អ​។ យ៉ាងណា​ Man City មិន​ធ្លាប់​ នឹង​មិន​មែន​ជា​ក្រុម​ដែល​ឈ្នះ​ការ​ប្រកួត​ដោយ​ពឹង​លើ​កីឡាករ​តែ​ម្នាក់​នោះ​ទេ​។ ខ្ញុំ​គិត​ថា​ Haaland នឹង​ដឹង​ចំណុច​នេះ​ យ៉ាង​ណា​គេ​នឹង​នៅ​តែ​អាច​រក​គ្រាប់​បាន​ច្រើន​អញ្ចឹង​ ដោយ​គ្រាន់​តែ​ចាំ​ស៊ុត​បញ្ចូល​អញ្ចឹង​គេ​នឹង​ចូល​ចិត្ត​នៅ​ហ្នឹង​ “។

លោក​បាន​បន្ត​ថា​៖” សួរ​ថា​គេ​នឹង​អាច​ជួយ​ Man City ឲ្យ​កាន់​តែ​ល្អ​បាន​ប៉ុណ្ណា​? ខ្ញុំ​ថា​ គេ​នឹង​ជួយ​បាន​ច្រើន​ណាស់​។ គេ​ធ្លាប់​ឈឺ​ប៉ុន្មាន​ដង​ដែរ​នៅ​ Dortmund តែ​ពេល​គេ​ជា​ពេញ​លេញ​គឺ​ថា​ គេ​ខ្លាំង​ណាស់​។ និយាយ​ទៅគួរ​ឲ្យ​សោកស្ដាយ​មែន​ទែន​ ខាង​ Man City គេ​យក​បាន​ “។

ខ្សែ​ប្រយុទ្ធ​ Erling Haaland បាន​ព្រមព្រៀង​ជា​គោលការណ៍​ផ្លាស់​ចេញ​ពី​ក្លឹប​ Borussia Dortmund ទៅ​កាន់​ក្លឹប​ Manchester City នៅ​រដូវកាល​ក្រោយ​ ដោយ​កំពុង​នៅ​តែ​ពិភាក្សា​ចរចា​ត្រង់​ចំណុច​មួយ​ចំនួន​ប៉ុណ្ណោះ​៕