លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បាននិយាយថា ខ្សែប្រយុទ្ធ Roberto Firmino ប្រធានក្លឹបកំពុងតែពិភាគសារកិច្ចសន្យាថ្មីជាមួយគាត់ ដើម្បីអោយគាត់បន្តស្នាក់នៅទឹកដី Anfield បន្តទៀត ។

photo of Roberto Firmino
Roberto Firmino of Liverpool

ពិតណាស់ Firmino បានរីកចំរើនជាខ្លាំងក្រោមការដឹកនាំរបស់ Klopp នៅរដូវកលានេះ ដោយធ្វើអោយខ្លួនឯង ក្លាយជាខ្សែប្រយុទ្ធដ៏ល្អមួយរូបនៅក្នុងក្របខ័ណ្ឌ Premier League ចាប់តាំងពី Liverpool ទិញពីក្រុម Hoffenheim នៅឆ្នាំ 2015 ក្នុងតម្លៃខ្លួន 29 លានផោន។

កីឡាករវ័យ 26 ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន 13 គ្រាប់និង បញ្ចូនបាល់ឱ្យមិត្តរួមស៊ុតបញ្ចូលទីបាន 6 គ្រាប់ដោយធ្វើអោយ Liverpool ឈរលេខ3 ក្នុងតារាងលីក ហើយមានតែ 2ពិន្ទុប៉ុណ្ណោះដែលស្ថិតនៅពីក្រោយក្រុមលេខ 2 Manchester United ។

Klopp​ បាននិយាយថា៖ «គាត់សមនឹងទទួលបានកិច្ចសន្យាដ៏ល្អមួយ ដោយសារតែអត្រាការលេងរបស់គាត់ កាន់តែខ្លាំងជាមុន ប៉ុន្តែវាបានជួយគាត់ជាច្រើន ដើម្បីធ្វើអោយគាត់ក្លាយជាកីឡាករនៅក្លឹបផ្សេង ។ វាសំខាន់ណាស់ក្នុងការរក្សាកីឡាករល្អៗអោយនៅក្នុងក្រុមរបស់យើងបន្តទៀត ។ យើងប្រាកដជាធ្វើដូច្នេះ» ៕

ប្រភពពី៖ goal